ព័ត៍មានទាន់​ហេតុការណ៏
Search

និន្នាការ ក្នុងការ​ចំណាយ​ប្រាក់ របស់​ប្រជាជន​កម្ពុជា បាន​ទាក់ទាញ​ហាង “​សាច់​ស្ដេ​ក (Steak)” ដ៏​ល្បី​នៅ​ថៃ មក​កម្ពុជា​

ភ្នំពេញ ​៖ “​ដោយសារតែ​ឥរិយាបថ និង​ទស្សនវិស័យ​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការចំណាយ​ប្រាក់ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង និង​មាន​ឆន្ទៈ​ក្នុង​ការចំណាយ​ច្រើន ទៅលើ​ផលិតផល និង​សេវាកម្ម ជាហេតុ​នាំ​ឲ្យ ក្រុមហ៊ុន សុភា​វ័​ន្ត អ៊ិន​វេស​មិន បាន​នាំយក​សិទ្ធិផ្ដាច់មុខ នៃ​ស្លាក​យីហោ​ភោជនីយដ្ឋាន សាច់​ស្ដេ​ក ក៏​ធំ​បំផុត និង​មាន​សាខា​ជាច្រើន នៅ​ទូទាំងប្រទេស​ថៃ ដែលមាន​ឈ្មោះថា “​សាន​តា​ហ្វេ Santa Fe” មក​ប្រទេស​កម្ពុជា​” លោកស្រី ឌឹ​ម សុភា​វ័​ន្ត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សុភា​វ័​ន្ត បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើកសម្ពោធ​សាខា​ទី​១ របស់​ភោជនីយដ្ឋាន សាន​តា​ហ្វេ នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​



លោកស្រី ឌឹ​ម សុភា​វ័​ន្ត បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ភោជនីយដ្ឋាន “​សាន​តា​ហ្វេ​” នឹង​ផ្តល់ជូន​នូវ​ជម្រើស​អាហារ សាច់​ស្តេ​ក​ជាច្រើន​ប្រភេទ ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ផ្សេងៗ​គ្នា ទាំង​រសជាតិ​បែប​អឺរ៉ុប បែប​ថៃ និង​បែប​ខ្មែរ ដល់​ប្រជាជន​កម្ពុជា ដែល​រួមមាន​ស្តេ​ក​សាច់គោ​ពី​អូស្ត្រាលី​, សាច់​ស្តេ​ក​សាច់ជ្រូក​, សាច់​ស្តេ​ក​សាច់មាន់​, សាច់​ត្រី​ដូ​រី សាច់​ត្រី​ធូ​ណា​, មីឆា​បែប​អឺរ៉ុប និង​អាហារ​ជាច្រើន​មុខ​ទៀតផង​ដែរ​។​

“​សម្រាប់​សាខា​ទីតាំង​ទី​១ របស់ សាន​តា​ហ្វេ Santa Fe ចំណាយ​អស់​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ​” លោកស្រី ឌឹ​ម សុភា​វ័​ន្ត បាន​ប្រាប់​ឲ្យ​ដឹង​រួច​បន្តទៀតថា “​ហើយ​គ្រោង នឹង​បើក​សាខា​ភោជនីយដ្ឋាន សាន​តា​ហ្វេ ឲ្យ​បាន​យ៉ាងតិច​ចំនួន ៥ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ​។​”


រាល់​មុខម្ហូប​ទាំងអស់​របស់ សាន​តា​ហ្វេ ត្រូវបាន​ធានា​លើ​គុណភាព និង​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាពជា​ចម្បង ហើយ​រាល់​រូបមន្ត​របស់​មុខម្ហូប​ទាំងអស់ គឺ​ផ្សំ​ឡើង​ដោយ សាន​តា​ហ្វេ ផ្ទាល់ ដែល​កំពុង​ទទួល​ការពេញនិយម និង​ល្បីល្បាញ ជា​និមិត្តសញ្ញា​ភោជនីយដ្ឋាន ឈានមុខ​គេ​នៅ​ប្រទេស​ថៃ​។​

សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន សាន​តា​ហ្វេ ដោយផ្ទាល់ ដើម្បី​ភ្លក្ស​រសជាតិ​អាហារ ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស នៅ​ក្នុងឱកាស​បើកសម្ពោធ​សាខា​ដំបូង របស់​ភោជនីយដ្ឋាន សាន​តា​ហ្វេ ដែលមាន​ទីតាំងនៅ​អាគារ​លេខ 27K មហាវិថី​ព្រះមុនីវង្ស សង្កាត់​ដូនពេញ រាជធានី​ភ្នំពេញ ជាប់​នឹង​សាលាក្រុង​ភ្នំពេញ ចាប់ពីពេលនេះ​តទៅ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114