ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ និង​មាន​គ្រឿង​ញៀន​ ក្នុង​ខ្លួន ​ត្រូវ​បាន​ឃាត់​ខ្លួន​

ភ្នំពេញ ​៖​ នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ជា​បន្តបន្ទាប់ ​ម្នាក់​រក្សាទុក​គ្រឿង​ញៀន​ខុសច្បាប់​ និង​ម្នាក់ទៀត​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ​ឃាត់ខ្លួន​លើក​ទី​១ ​នៅ​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ ថ្ងៃទី​០៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ កម្លាំង​ខណ្ឌ និង​ប៉ុស្តិ៍ បាន​ចុះ​ឃាត់ខ្លួន​ករណី​រក្សា​ទុក្ខ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រង់​ចំណុច​ផ្លូវ​បេតុង​ក្រុម​១ ​ភូមិ​២​ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​ខណ្ឌ​ឫស្សី​កែវ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កា​ដា​លី​(​ហៅ​ដា​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ ក្រុម​៣​ភូមិ​ខ​.២​សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ​មិន​ពិតប្រាកដ។ ចំណែក​សម្ភារៈ​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន១​កញ្ចប់​។

​លើក​ទី​២ ​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​ កម្លាំង​ល្បាត​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ​បាន​ធ្វើ​សកម្មភាព​ល្បាត​ត្រង់​ចំណុច​ផ្លូវ​បេតុង​ក្រុម​ទី​០​២​ ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ បាន​ប្រទះ​ជនសង្ស័យ​ម្នាក់​សក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ ដោយ​គ្មាន​ការ​អនុញ្ញាត ​បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យិន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកឡាន​ក្រុមហ៊ុន​វី​ង​ ស្នាក់នៅ​ផ្ទះ​ជួល​ចំណុច​កើត​ហេតុ​ខាង​លើ​ ដោយ​ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

រីឯ​សម្ភារៈ​ដកហូត​រួមមាន​ ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​គុប​ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​កំពង់ឆ្នាំង​1B8169 ​និង​ឧបករណ៍ ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ចាត់ការ​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114