Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្យួរ.ក ចារបុរសសំខាន់បំផុតរបស់អ៊ីស្រាអែល

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានព្យួរ.ក ចារបុរសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយនេះគឺជាការប្រហារជីវិតលើកទី១០បន្ទាប់ពីសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល ដែលផ្ទុះឡើងកាលពីខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Al Jazerera នៅថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ បុរសម្នាក់នេះមានឈ្មោះ Bahman Choubi-asl។ រូបគេរងការចោទប្រកាន់ថា បានចូលមើលគម្រោងសំខាន់ៗរបស់អ៊ីរ៉ង់ ហើយប្រគល់ព័ត៌មានទៅឲ្យភ្នាក់ងារសម្ងាត់អ៊ីស្រាអែល Mossad ក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសនានាដូចជាឥណ្ឌា អាមេនី និងអៀរឡង់។

អ្នកជំនាញផ្នែកទិន្នន័យរូបនេះ ត្រូវប្រហារជីវិតបន្ទាប់ពីតុលាការកំពូលអ៊ីរ៉ង់ ច្រានចោលបណ្តឹងឧទ្ធរណ៍របស់គាត់។

សូមជម្រាបជាថ្មី អ៊ីស្រាអែលបានបើកប្រតិបត្តិការដែនអាកាសមិនធ្លាប់មានពីមុនមក វាយប្រហារអ៊ីរ៉ង់ក្នុងខែមិថុនា ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូប និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាង១០នាក់។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយក្រោយ​មក អ៊ីរ៉ង់ក៏​ប្តេជ្ញា​ថា​នឹង​កាត់​ទោស​នរណាក៏ដោយឲ្យតែរួមគំនិតជាមួយ​អ៊ីស្រាអែល។ ជាលទ្ធផល ជនជាតិអ៊ីរ៉ង់១០នាក់ត្រូវ ប្រហារជីវិតពីបទចារកម្មក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៣នាក់ ព្រោះយកការណ៍ឲ្យ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម