ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុន សុទ្ធា ទ្រាំង​លែង​បាន​ ទម្លាយ​អារម្មណ៍​អន់ចិត្ត​លើ​អ្នក​សិល្បៈ​រៀមច្បង​មួយ​រូប​

ភ្នំពេញ ៖ ដោយសារ​អត់​ទ្រាំ​លែង​បាន ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​ លោក អ៊ុន សុទ្ធា បាន​បញ្ចេញ​ប្រតិកម្ម​នឹង​បង្ហាញ​ការ​អន់ចិត្ត​ខ្លាំង​លើ​អ្នកសិល្បៈ​ដូចគ្នា ​ខណៈដែល​តារា​ប្រុស​រូប​នោះ​បាន​អះអាង​ថា​ជា​តារា​សិល្បៈ​រៀមច្បង​ផង​នោះ​។​

លោក អ៊ុន សុទ្ធា បាន​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ថ្ងៃនេះ ​ខ្ញុំ​សូម​បញ្ចេញ​ពី​អារម្មណ៍​ពិត​បន្តិច​ចុះ ពី​ដើមឡើយ ខ្ញុំ​មិនសូវ​ចូលចិត្ត បង្ហាញ ​និង​បញ្ចេញ​ពី​អារម្មណ៍ ខ្លួនឯង​លើ​សង្គម Facebook​ ប៉ុន្មាន​ទេ ​ព្រោះ​មិន​ចង់​ឲ្យ​មិត្តភ័ក្ដិ ​ឬក៏​Fan (​អ្នកគាំទ្រ​)​របស់ខ្ញុំ​ទទួល​អារម្មណ៍​មិន​ល្អ​ទេ​ ខ្ញុំ​ចង់​បង្ហាញ តែ​ពី​អ្វី​ដែល​ល្អៗ សប្បាយៗ និង​ជោគជ័យ​ការងារ​របស់ខ្ញុំ​តែប៉ុណ្ណោះ​។

តារា​សម្ដែង​ប្រុស​មាន​ប្រជាប្រិយភាព​ លោក អ៊ុន សុទ្ធា បាន​បន្តទៀតថា​ កុំ​ឲ្យ​វែងឆ្ងាយ ខ្ញុំ​សូម​ផ្ញើ​សារ​នេះ តាមរយៈ​សង្គម Facebook (​ហ្វេ​ស​ប៊ុ​ក​) ​ជាមួយនឹង​ការ Share(​ស៊ែរ​)​របស់​មិត្តភ័ក្ដិ ទាំងអស់គ្នា​ផង ​ដើម្បី​ឲ្យ​អ្នកមួយ​ចំនួន​តូច​នេះ ដែល​ចេះ​កើតមាន​អារម្មណ៍ ​និង​សតិ​មិន​គ្រប់​គ្រាន់​នេះ​បានដឹង​ខ្លួន​ផង​។​

លោក អ៊ុន សុទ្ធា និយាយ​ថា ​ច្រណែន​ខ្ញុំ​ធ្វើ​អី? ឈ្នានីស​ខ្ញុំ​ធ្វើ​អី​? មើលងាយ​ខ្ញុំ​ធ្វើ​អី ? ក្នុង​ជាតិ​នេះ ខ្ញុំ​គ្មាន​សារធាតុ​ទាំង​បី​នេះ​ទេ យើង​ជា​អ្នកដើរ​លើ​ផ្លូវ​តែមួយ​ជាមួយគ្នា ហើយ​បង​ក៏​ជា​រៀមច្បង​របស់ខ្ញុំ​ទៀត​បង​មាន​អ្វីៗ ស្ទើរតែ​គ្រប់យ៉ាង​ទៅ​ហើយ​ ចាំបាច់​អី​មក​មើលឃើញ​អ្នកសិល្បៈ​តូច​ទាប​ដូចជា​ខ្ញុំ​នេះ ខ្ញុំ​ខំ​ប្រឹងប្រែង​លើ​វិថី​សិល្បៈ​នេះ ដោយ​ខ្លួនឯង និង​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​។​

ខ្ញុំ​មិនដែល​គិត អគតិ​លើ​អ្នក​សិល្បៈ​ដូចគ្នា​ឡើយ (​ខ្លួន​ទីពឹង​ខ្លួន​) ពួក​យើង​គួរតែ រួប​រួមគ្នា​ដើម្បី​ឲ្យ​សិល្បៈ​របស់​យើង​រីកចម្រើន​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា ខ្មែរ​ក៏​ជា​ប្រទេស​មួយ​នឹង​គេ​ដែរ កុំ​ឲ្យ​សាសន៍​ដទៃ មើល​មក​ខ្មែរ​ថា​ជា​ថៃ​ទៅវិញ​អញ្ចឹង។

សូម​អ្នក​ទាំង​អស់​គ្នា​ជួយ Share (​ស៊ែរ​) ឲ្យ​អ្នក​ដែល​មើលងាយ ច្រណែន និង​ឈ្នានីស​ខ្ញុំ​បាន​ឃើញ​ផង​។ លោក អ៊ុន សុទ្ធា បន្ថែម​៕