ព័ត៌មានជាតិ
រដ្ឋអនុញ្ញាតឱ្យម្ចាស់សណ្ឋាគារអាចបន្តប្រើសន្លឹកវិញ្ញាបនបត្រចំណាត់ថ្នាក់បច្ចុប្បន្ន រហូតដល់អស់សុពលភាព
ក្រសួងទេសចរណ៍បានអះអាងថា ចំពោះសន្លឹកវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងសុពលភាពត្រូវបាន អនុញ្ញាតឱ្យប្រើប្រាស់បន្តរហូតដល់វិញ្ញាបនបត្រនោះអស់សុពលភាព។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍បានធ្វើបច្ចុប្បន្នកម្មគំរូសន្លឹកវិញ្ញាបនបត្រចំណាត់ ថ្នាក់សណ្ឋាគារថ្មី និងសូមប្រកាសដាក់ឱ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារគំរូថ្មី ដូចមាន ជូនភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។
ក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា «ចំពោះសន្លឹកវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងសុពលភាពត្រូវបាន អនុញ្ញាតឱ្យប្រើប្រាស់បន្តរហូតដល់វិញ្ញាបនបត្រនោះអស់សុពលភាព»។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ក្រសួង ស្ថាប័ន ប្រតិបត្តិករទេសចរណ៍ និងសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


