កីឡា
លោក ផាត សុដា ក្លឹបថ្មីដែលគ្រោងធ្វើនេះជំហានដំបូងចាក់ដីធ្វើរបងសិន ព្រោះមិនទាន់មានថវិកាសាងសង់ទេ
លោក ផាត សូដា ថាក្លឹបថ្មីដែលគ្រោងធ្វើនេះជំហានដំបូងគឺបានត្រឹមចាក់ដី និងធ្វើរបងសិនមិនទាន់មានលទ្ធភាពសាងសង់នៅឡើយទេចាំមើលសន្សំថវិកាបន្តទៀតសិន។

លោក ផាត សូដា នៅទីតាំងក្លឹបថ្មី
គ្រូរបស់ រិទ្ធី បូរិន បានឲ្យដឹងថា វីដេអូដែលបង្ហោះកន្លងទៅ និងមានបណ្ដាអេដមីនផ្សព្វផ្សាយនោះគឺជាសកម្មភាពចាក់ដី និងធ្វើរបង ដាក់លូ នោះទេមិនមែនជាការចាប់ផ្ដើមសាងសង់ក្លឹបថ្មីឡើយ។
លោក ផាត សូដា បន្តទៀតថា ដោយសារតែមិនទាន់មានថវិកា និងកំពុងសន្សំជាបណ្ដើរៗ ដូច្នេះជំហានដំបូងនេះបានត្រឹមតែចាក់ដីបែបនេះសិន។ ក្លឹបថ្មីដែលលោកចង់សាងសង់ឡើងនេះគឺចង់ធ្វើបែបស្ដង់ដារដែលមានបន្ទប់ស្នាក់នៅត្រឹមត្រូវល្អមិនប៉ះពាល់ដល់សុខភាពសិស្សៗ។ ព្រោះកន្លែងក្លឹបចាស់បច្ចុប្បន្ននេះជួលគេផង និងមានតែកន្លែងហ្វឹកហាត់ចំណែកកន្លែងស្នាក់នៅតូច និងមិនសូវសមរម្យនោះឡើយ។

លោក ផាត សូដា
គ្រូរបស់ រិទ្ធី គីងកុង រូបនេះបញ្ជាក់ទៀតថា ជំហានបន្ទាប់ក៏មិនទាន់ដឹងថាចាប់សាងសង់ក្លឹបថ្មីនេះនៅពេលណាដែរ ព្រោះមិនទាន់មានថវិកានៅឡើយ។ មានតែសន្សំម្ដងបន្តិចៗគ្រប់ពេលណាចាប់ផ្ដើមធ្វើនៅពេលនោះហើយ។ យ៉ាងណាលោកនៅតែបន្តជម្នះឧបសគ្គមួយនេះឲ្យបាន។

សិស្សគុនលោក ផាត សូដា
បញ្ជាក់ដែរថា ក្លឹបចាស់របស់លោក ផាត សូដា គឺនៅទីតាំងភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ក្លឹបនេះដែរគឺលោកជួលគេដើម្បីបង្ហាត់សិស្សៗប៉ុណ្ណោះ។ ចំណែកក្លឹបថ្មីនេះលោកគ្រោងធ្វើបែបស្ដង់ដាដែលមានបន្ទប់ស្នាក់នៅ ៥បន្ទប់ក្រោម ៥បន្ទប់លើ ហូបចុក និងកន្លែងហាត់ល្អត្រឹមត្រូវមួយ។ ការសាងសង់គ្រោងចំណាយអស់ខ្ទង់ ១៥,០០០-២០,០០០ដុល្លារអាមេរិក។ ទីតាំងក្លឹបថ្មីនេះគឺនៅ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ ក្បែរៗក្លឹបចាស់ដែរនោះទេ៕


សិស្សគុនលោក ផាត សូដា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


