ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តក្រចេះ ណែនាំឱ្យពលរដ្ឋ ថែរក្សាសុខភាពនិងប្រុងប្រយ័ត្នគ្រោះថ្នាក់
មន្ទីរសុខាភិបាលខេត្តក្រចេះ បានចុះណែនាំអប់រំផ្សាយដល់ប្រជាពលរដ្ឋរស់នៅតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឱ្យថែរក្សាសុខភាព និងមានការប្រុងប្រយត្ន័គ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះទឹកជំនន់។

នេះតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត បានបន្តថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ លោកបានដឹកនាំក្រុមការងារ សហការជាមួយលោកមេឃុំដារ មេភូមិម្រើម ចុះពិនិត្យបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិម្រើម ឃុំដារ ស្រុកចិត្របុរី។

ក្នុងនោះ លោកវេជ្ជបណ្ឌិត បានផ្តល់ថ្នាំក្លរ៉ូមីនសម្រាប់ដាក់ទឹក ថ្នាំរាក ថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយ អូរ៉ាលីត្រ និងមុងជ្រលក់ថ្នាំ។ ព្រមទាំងផ្តល់ការណែនាំអប់រំឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះទឹកជំនន់ ការពារកុំឲ្យសត្វទិចឬខាំ ការពារកុមារតូចៗ ពិសេសទៅទៀតលើ ជនចាស់ជរា និងស្រ្តីមានផ្ទៃពោះ៕
អត្ថបទ ៖ ប្រុញ វិធិន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


