ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន ផ្ទុះ​កំហឹង​ជេរ​បុរស​វ័យ​ចំណាស់​ម្នាក់​ កប់ៗ​មាត់ ​ព្រោះ​រឿង​ប្រមាថ​កិត្តិយស

​ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​ ចូល​ចិត្ត​ការ​ស្លៀកពាក់​សិច​ស៊ី​ អ្នកនាង ឆៃ លីដា​ឡែ​ន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង ​រហូត​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ​កប់ៗ​មាត់ បន្ទាប់​ពី​មាន​បុរស​ម្ចាស់​Account Facebook​ ម្នាក់​ បាន​ផ្ញើ​សារ​មក​មើលងាយ​កិត្តិយស​របស់ខ្លួន​ជា​ស្ត្រី​ទន់​ខ្សោយ​។​

ផ្អែក​តាម​ការរៀបរាប់​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​លើកឡើងថា បងប្អូន​ជួយ​ស៊ែរ​ឲ្យ​អា​កញ្ចាស់​ព្រើល​នេះ​បានឃើញ​ផង ​ហើយ​ជួយ​ឲ្យ​វា​បាន​ល្បី​ផង ​ដំបូង​មិន​ចង់​និយាយ​ទេ​ ហើយក៏​មិន​ចង់​ជេរ​ម៉ែ​ដែរ​ តែ​អត់ទ្រាំ​មិនបាន​នឹង​សម្ដី​ថោកទាប​របស់​វា ​នៅ​សុខៗ​ផ្ញើ​សារ​មក​ឯង​អញ្ចឹង​ហ្មង​។

​ចង់​សួរ​ទៅ​កញ្ចាស់​នឹង​ថា ​វា​អត់​មាន​ប្រពន្ធ​មែន ហើយ​អត់​មាន​កូនស្រី​មែន​ បាន​មក​ប្រើ​ភាសា​អញ្ចឹង​ដាក់​គេ​?​។​

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្តទៀតថា សុទ្ធ​តែឯង​តារា​មានតម្លៃ​ពី​ណា​ ហើយ​សុទ្ធ​តែឯង​ដង្កូវ​ចេញពី​អាចម៍ យី ចុះ​លោក​ឯង​មានតម្លៃ​ជាង​ខ្ញុំ​ជាតា​រា​ប៉ុណ្ណា​ទៅ​ ដែល​មក​ប្រើ​សម្ដី​ថោកទាប​នេះ​ដាក់​គេ​? ហើយ​ថា​ឲ្យ​ខ្ញុំ​ជា​ដង្កូវ​ចេញពី​អាចម៍ ចុះ​លោក​ឯង​ជា​អ្វី​ទៅ​មាន​មើលខ្លួន​ឯង​ទេ​?​ មុននឹង​ថា​ឲ្យ​គេ?​ អាណិត​តែ​ប្រពន្ធ​កូនលោក​ឯង​ទេ ​បើ​គ្នា​ដឹង​ថា​មាន​ប្ដី ​មាន​ឪ​ថោកទាប​អញ្ចឹង ​មិនដឹងថា​គ្នា​ខ្មាស​គេ​ប៉ុណ្ណា​ទៅ​?។​

ជាមួយគ្នានេះ ​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្ថែមថា ​ថ្ងៃ​ក្រោយ ​មុននឹង​ឆាត​ថា​ឲ្យ​គេ​សូម​គិត​ផង ថា​កូន​គេ កូន​យើង ប្រពន្ធ​គេ​ ប្រពន្ធ​យើង ម៉ែ​គេ ​ម៉ែ​យើង បើ​គេ​ថា​ និយាយ​អញ្ចឹង​ តើ​អ្នកឯង​ជា​ឪ​គេ ជា​ប្ដី​គេ ជាតា​គេ អ្នកឯង​មាន​អារម្មណ៍​ម៉េច​? ធ្វើជា​មនុស្ស​រៀន​និយាយ​សម្ដី​ឲ្យ​មាន​សុជីវធម៌​ក្នុង​ខ្លួន​ផង ។​

បងប្អូន​ជួយ​ស៊ែរ​ផង​ ហើយ​បើ​ស្គាល់​អា​ខោ​ន (Account Facebook)​វា​ជួយ​ផ្ញើ​ឲ្យ​វា​បាន​ឃើញ​ផង ហើយ​ជួយ​ចំណាំ​មុខ​វា​ទុក​ផង​។ ​អរគុណ​ទុកជាមុន​។​

សូម​បញ្ជាក់​ថា​ ការ​ផ្ទុះ​ប្រតិកម្ម​ពី​សំណាក់​តារា​ចម្រៀង​សិច​ស៊ី​ អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ​បាន​ធ្វើ​ឡើង​ក្រោយពេល​ដែលមាន​ម្ចាស់​Account Facebook មួយ​មាន​ឈ្មោះថា Basack Chau បាន​ធ្វើ​សារ​មាន​ចេតនា​ប្រមាថ​ធ្ងន់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់ខ្លួន​ដែលជា​ស្ត្រី​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕