ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ឲ្យមេទ័ពទាំងអស់ ត្រៀមខ្លួនធ្វើសង្គ្រាម
ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពប្រហែល៨០០នាក់នៅបន្ទាយកងម៉ារីនក្នុងរដ្ឋ Virginia កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ប្រមុខមន្ទីរបញ្ចកោណ Pete Hegseth ប្រាប់ឲ្យមេទ័ពអាមេរិកទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសង្គ្រាម។

តាមការផ្សាយរបស់ RT, លោកប្រាប់ថា នេះជាបញ្ហាបន្ទាន់បំផុត ប៉ុន្តែមិនប្រាប់ឈ្មោះសត្រូវណាមួយដែលអាមេរិកអាចប្រឈមមុខនាពេលខាងមុខនោះទេ។
រដ្ឋមន្ត្រីក្រសួងសង្គ្រាមរូបនេះថ្លែងថា «យើងត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាម។ មិនមែនព្រោះយើងចង់មានសង្គ្រាមទេ ប៉ុន្តែព្រោះយើងស្រឡាញ់សន្តិភាព»។

លោកបន្តថា មនុស្សតែម្នាក់គត់ដែលសមនឹងទទួលបានសន្តិភាព គឺអ្នកដែលមានឆន្ទៈធ្វើសង្គ្រាមដើម្បីការពារសន្តិភាពនោះ។ នោះហើយជាមូលហេតុដែលលទ្ធិសន្តិភាពនិយមពិតជាឆោតល្ងង់ និងគ្រោះថ្នាក់ខ្លាំងណាស់។ អ្នកត្រូវតែការពារប្រជាជននិងអធិបតេយ្យភាពរបស់ខ្លួន បើមិនដូច្នោះអ្នកនឹងត្រូវចំណុះឲ្យនរណាម្នាក់ ឬអ្វីមួយមិនខាន»។
សម្រាប់ឆ្នាំសារពើពន្ធ២០២៦ ក្រសួងសង្គ្រាមបានដាក់សំណើថវិកាប្រមាណ ១.០១ទ្រីលានដុល្លារ ពោលគឺកើនឡើង១៣.៤% បើធៀបនឹងឆ្នាំមុននោះ។
មុននេះដែរ បើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal, មន្ទីរបញ្ចកោណកំពុងព្យាយាមបង្កើនការផលិតមីស៊ីលលើសមុនពីរដងឬបួនដង ខណៈរបាយការណ៍បានភ្ជាប់រឿងនេះទៅនឹងការត្រៀមខ្លួនសម្រាប់ជម្លោះជាមួយចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ម៉ាឌូរ៉ូ ត្រៀមប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បើអាមេរិកវាយប្រហារវេណេស៊ុយអេឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


