កីឡា
លោក Pep Muñoz បានប្រាប់ថា ជាកិត្តិយសធំ បើបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប Shenzhen Peng City របស់លីគកំពូលចិនចែកផ្លូវគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីលោកបានទៅដឹកនាំនៅទៅនោះជិត ៣ ខែ។

លោក Pep Muñoz បានចូលទៅដឹកនាំក្លិប Shenzhen Peng City នៅពាក់កណ្តាលរដូវកាល ស្របពេលក្លិបមិនទាន់មានភាពរឹងមាំស្រាប់ផង។ សម្រាប់ការដឹកនាំនៅទីនោះប្រមាណ ១០ ប្រកួត ទទួលបានជ័យជម្នះតែ ២ ប្រកួតប៉ុណ្ណោះ ដោយស្ថិតនៅលេខ ១៣ មានគម្លាតតែ ២ ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចេញ។
បន្ទាប់ពីចែកគ្នាផ្លូវការ លោកបានប្រាប់«កម្ពុជាថ្មីថា»ថា វាជាបទពិសោធដ៏លំបាកនៅប្រទេសចិន ប៉ុន្តែលោកតែងតែស្ថិតនៅក្នុងផ្លូវវិជ្ជមានរហូត ពីព្រោះបាល់ទាត់គឺបែបនេះ។ ឥឡូវនេះ លោកត្រូវទៅប្រទេសអេស្ប៉ាញដើម្បីជួបជុំក្រុមគ្រួសារ»។

នៅពេលសួរអំពីការងារបន្ទាប់ ខណៈមានអ្នកគាំទ្រច្រើនពេញការងាររបស់លោកកន្លងមក លោក Pep Muñoz បានប្រាប់ថា ៖«ចំពោះការងារបន្ទាប់ ខ្ញុំបើកចំហរសម្រាប់ការងារថ្មី។ ពិតណាស់ ដូចលោកបានលើកឡើងអ៉ីចឹង ខ្ញុំស្គាល់ច្បាស់ពីបាល់ទាត់កម្ពុជា ហើយក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិចិនកាលពីមុនដែរ។ វាជាតួនាទីមួយដែលខ្ញុំចូលចិត្ត ហើយពិតជាកិត្តិយសធំសម្រាប់ បើបានការងារបែបនេះ។
លោកបានបន្ថែមថា ៖«ប៉ុន្តែឥឡូវនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងការគ្រប់គ្រងល្អហើយ។ ខ្ញុំជូនពរឲ្យពួកគេទទួលបានជោគជ័យ។ កម្ពុជាតែងតែធ្វើល្អដាក់ខ្ញុំ ហើយខ្ញុំតែងតែស្តាប់ដំណឹងពីពួកគេ ប្រសិនបើត្រូវការខ្ញុំ»។

បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ពីររដូវកាលដ៏ជោគជ័យដោយឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ លើក ពានរង្វាន់ខេមបូឌានស៊ុបភើខាប់ ១ លើក និងជើងឯករងពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League មុនចាកចេញទៅដឹកនាំក្លិបនៅលីគកំពូលចិន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


