ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​លឿន​នៅ​ពេល​យប់​ មិន​ប្រយ័ត្ន ត្រូវ​គោយន្ត​កន្ត្រៃ​បត់​ឆ្វេង​បុក​យ៉ាង​ពេញទំហឹង​ ​របួសធ្ងន់​២​នាក់​

​ឧត្តរមានជ័យ​ ៖ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ក្នុងភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​រវាង​ម៉ូតូ និង​គោយន្ត​កន្ត្រៃ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ ​រង​របួស​ធ្ងន់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​២​នាក់​នោះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1B-0719 បើកបរ​ដោយ​ ឈ្មោះ មឿ​ក ហៀវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ (​របួសធ្ងន់​) ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។​

២-​អ្នក​រួម​ដំណើរ​ឈ្មោះ សឿន ណូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ (​របួសធ្ងន់​) មិន​ពាក់មួក​សុវត្ថិភាព បើក​ពី​ត្បូង​ទៅ​ជើង​។​

៣-​អ្នកបើក​គោយន្ត​កន្ត្រៃ​ ឈ្មោះ សុខ ផាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ (​គ្មាន​របួស​) បើក​ពី​ជើង​ទៅ​ត្បូង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ថានភាព​ផ្លូវត្រង់​ម៉ូតូ​ខូច​ធ្ងន់ គោយន្ត​កន្ត្រៃ​ខូច​ធ្ងន់ ដោយ​មូលហេតុ​​គោយន្ត​កន្ត្រៃ​បត់​ឆ្វេង ទើប​ម៉ូតូ​បើក​លឿន​បុក​តែម្តងទៅ​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ រីឯ​វត្ថុតាង កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង​សំរោង​បាន​យ​ក​មក​រក្សាទុក ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ដើម្បី​បន្ត​នីតិ​វិធី​ទៅតាម​ផ្លូវច្បាប់​៕