ព័ត៌មានជាតិ
ជម្លោះព្រំដែន៖ អនុប្រធានព្រឹទ្ធសភាប្រាប់ពលរដ្ឋកុំជឿព័ត៌មានញុះញង់ តែត្រូវជឿលើរដ្ឋាភិបាល
អនុប្រធានទី១ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋតាមមូលដ្ឋានកុំឆាប់ជឿតាមព័ត៌មានញុះញង់ដោយបុគ្គលមួយចំនួន តែត្រូវជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំឡុងពេលជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយ។

ក្នុងវេទិកាសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ បានលើកឡើងពីសភាពការណ៍វិវត្តចុងក្រោយថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃមកលើដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ប្រាប់ឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់នូវការពិត។

កាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមមុខនូវបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាងពេលបច្ចុប្បន្ននេះ លោកអនុប្រធានទី១ព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមគ្នាជាធ្លុងមួយជុំវិញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីវាយបំបាក់ការឈ្លានពានលើបូរណភាពដែនដីកម្ពុជាពីសំណាក់ប្រទេសថៃ។
លោកអនុប្រធានព្រឹទ្ធសភា ក៏បានទទូចដល់ពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិតក្នុងចេតនាបំបាក់ស្មារតីកងទ័ព គប់គិតជាមួយបរទេស និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបន្តរាលដាលពេញព្រំដែនរវាងប្រទេសទាំងពីរ រហូតក្លាយទៅជាសង្គ្រាមដោយប្រដាប់អាវុធ អស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា។ តែយ៉ាងណា ក្រោយពីមានកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេសទាំងពីរបានទទួលយកនូវកិច្ចព្រមព្រៀងឈប់បាញ់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
បើទោះជាបទឈប់បាញ់ចូលជាធរមានក៏ពិតមែន តែភាគីថៃ នៅតែបន្តសកម្មភាពរំលោភបំពានបទឈប់បាញ់ ដោយថៃតែងតែបង្កហេតុនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់ ក្រោមរូបភាពចូលរាយបន្លាលួសម្ដងហើយម្ដងទៀតលើដីកម្ពុជា។ ស្របពេលដែលបញ្ហាជម្លោះព្រំដែន កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


