ព័ត៌មានជាតិ
៩ខែក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ប្រមាណ១៤លានម៉ែត្រគូប មិនឱ្យបំពុលប្រភពទឹកស្អាត
ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា ក្នុងរយៈពេល៩ខែ គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៥៧ ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះ មានក្រុមហ៊ុន និងសហគ្រាសចំនួន៤៦ បានបំពាក់រួចហើយ។

អ្នកនាំពាក្យអះអាងថា ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុក ដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ។

ដោយឡែក ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្រុមការងារជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យ តាមដាន និងវាយតម្លៃគុណភាពទឹកសាធារណៈ ចំនួន៥៤ទីតាំង ទឹកកខ្វក់សម្អាតរួចចំនួន ៩ទីតាំង និងតំបន់ងាយរងការបំពុលទឹក ចំនួន១២ទីតាំង នៅតាមរាជធានី-ខេត្តគោលដៅ ដោយសហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ និងបានដំណើរការស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិកោះពេជ្រ ទន្លេចតុមុខ។
បើតាមអ្នកនាំពាក្យលទ្ធផលការវាយតម្លៃសន្ទស្សន៍គុណភាពទឹកជារួមគុណភាពទឹកសាធារណៈ និងតំបន់ងាយរងការបំពុលទឹក ស្ថិតក្នុងចំណាត់ថ្នាក់ល្អណាស់ និងល្អ និងដោយទ្បែកទឹកកខ្វក់សម្អាតរួចអនុលោមតាមស្តង់ដាបញ្ចេញចូលប្រភពទឹកសាធារណៈ។ ព្រមជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំណល់រាវ នៅទីតាំងស្នើសុំបញ្ចេញសំណល់រាវ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានចំនួនសរុប ១.៥៤៩ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៦៥ ឆ្នាំ២០២៤ ចំនួន៦៧១ និង ឆមាសទី១ ឆ្នាំ២០២៥ ចំនួន៤១៣) ដោយបានចេញលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ ចំនួនសរុប ១.៥០៦ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៥៦ ឆ្នាំ២០២៤ ចំនួន៦៥៨ និងឆ្នាំ២០២៥ ឆមាសទី១ ចំនួន៣៩២)៕


-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


