ព័ត៌មានអន្ដរជាតិ
Weerayut ចូលកាន់តំណែងមេភូមិភាគ២ ថៃ ជាផ្លូវការ
នៅថ្ងៃទី១ខែតុលាឆ្នាំ២០២៥ Weerayut Raksilp បានចូលកាន់តំណែងជាមេបញ្ជាការយុទ្ធភូមិភាគ២ជាផ្លូវការហើយ ដោយជំនួស Boonsin Padklang ដែលត្រូវចូលនិវត្តន៍។

ការចូលកាន់តំណែងរបស់ Weerayut គឺចំពេលដែលប្រទេសថៃ នៅតែបន្តឈ្លានពានកម្ពុជា ចិញ្ចឹមចិត្តលេបយកទឹកដីខ្មែរ តាមរយៈការប្រើប្រាស់វិធីសាស្រ្តព្រៃផ្សៃ មិនខ្វល់ពីអន្តរជាតិ។
សូមជម្រាបជាថ្មី Weerayuth រហស្សនាម «Terng» មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជាអតីតនិស្សិតនៃសាលាត្រៀមកងយោធពលភូមិន្ទជំនាន់ទី២៦ និងជាអតីតនិស្សិតនៃសាលាកងយោធពលភូមិន្ទ Chulachomklao ជំនាន់ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin។
បុរសម្នាក់នេះធ្លាប់មានតួនាទីជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ១៦១ និងជាអតីតមេបញ្ជាការកងពលធំថ្មើរជើងលេខ១៦ (ជំរំ Bodindecha ខេត្ត Yasothon)។
Weerayuth ក៏ធ្លាប់ជាអតីតមេបញ្ជាការនៃក្រុមការងារពិសេសទី៣ ត្រួតពិនិត្យព្រំដែនកម្ពុជា-ថៃ នៅភូមិភាគឦសាននិងជាអតីតមេបញ្ជាការកងពលធំថ្មើរជើងលេខ៦ ក៏ដូចជាមេបញ្ជាការនៃក្រុមការងារ Suranaree ដែលមើលការខុសត្រូវព្រំដែនកម្ពុជា-ថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ប្រកាសបញ្ជូនកងកុម្ម៉ង់ដូនិងទ័ពបាញ់ Sniper មកតំបន់ព្រំដែនកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


