ហិរញ្ញិករបស់ប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad មានប្រវត្តិប្រឆាំងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វដែលនេះជាសង្គ្រាមពាក្យសំដីដ៏ខ្លាំងក្លាមួយលើលទ្ធភាពដែលថា ប្រទេសអូស្ត្រាលីអាចរើស្ថានទូតនៅអ៊ីស្រាអែលរបស់ខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានស្នើសុំឲ្យមានការផ្លាស់ប្តូរស្ថានទូតក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមូលដ្ឋានមួយកាលពីខែមុនដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភពីប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។
ហិរញ្ញិក Josh Frydenberg បានថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុថា “នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានហៅជនជាតិជ្វីហ្វថា មនុស្សច្រមុះកោង។ គាត់បានសាកសួរអំពីចំនួនមនុស្សដែលត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាល Holocaust”។
មតិយោបល់ទាំងនេះបានកើតឡើងបន្ទាប់ពីលោក Mahathir បានលើកឡើងពីបញ្ហារើស្ថានទូតជាមួយលោក Morrison អំឡុងជំនួបមួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសសិង្ហបុរី។
លោក Mahathir បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីនោះថា “ខ្ញុំបានចង្អុលបង្ហាញថា ក្នុងការទាក់ទងជាមួយអំពើភេរវកម្ម មនុស្សម្នាក់ត្រូវតែដឹងមូលហេតុ”។ លោកបានបន្ថែមថា មូលហេតុនៃអំពើភេរវកម្មនឹងមិនមានប្រយោជន៍អ្វីឡើយ។
ប្រហែល៦០ភាគរយនៃចំនួនប្រជាជនម៉ាឡេស៊ីគឺជាជនមូស្លីម។
លោក Morrison បានបង្ហាញគំនិតរើស្ថានទូតអូស្ត្រាលីនិងទទួលស្គាល់ក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងខែតុលា។
ថ្លែងកាលពីថ្ងៃសុក្រ លោក Morrison បានបញ្ជាក់ថា លោក Mahathir ពិតជាបានលើកឡើងពីប្រធានបទនៃការរើស្ថានទូតនេះមែនប៉ុន្តែបានប្រកាសថា មានតែប្រទេសអូស្ត្រាលីប៉ុណ្ណោះដែលអាចកំណត់គោលនយោបាយបរទេសរបស់អូស្ត្រាលី។
ប្រទេសអូស្ត្រាលីនិងម៉ាឡេស៊ីមានទំនាក់ទំនងការទូតល្អក់កករជាយូរអង្វែងមកហើយ។ ប្រទេសទាំងពីរបានប៉ះទង្គិចគ្នាកាលពី២៥ឆ្នាំមុននៅពេលអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Paul Keating បានហៅលោក Mahathir ថា “មនុស្សរឹងរូស” សម្រាប់ការធ្វើពហិការវេទិកាសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) ឆ្នាំ១៩៩៣៕ REUTERS
Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីនិងម៉ាឡេស៊ីផ្ទុះសង្គ្រាមពាក្យសំដីជុំវិញការរើស្ថានទូតនៅអ៊ីស្រាអែល

អូស្ត្រាលីនិងម៉ាឡេស៊ីផ្ទុះសង្គ្រាមពាក្យសំដីជុំវិញការរើស្ថានទូតនៅអ៊ីស្រាអែល
វណ្ណវណ្ណ16/11/2018 5:08 pmព័ត៌មានអន្តរជាតិ, អន្តរជាតិទូទៅ
TAGអូស្ត្រាលី
Previous Postលី ភា សាកកណ្ដាប់ដៃជាមួយកីឡាករឡាវ ខណៈ លន បញ្ញា ជួបកីឡាករថៃ
Next Postហាងលក់ទំនិញគ្រប់មុខ (ម៉ាត) បើចង់ឈរជើងក្នុងទីផ្សារ គួរតែគិតពីកត្តាទាំង ៣ នេះ
Related articles
អូស្ត្រាលីទទួលស្គាល់ “បរាជ័យ” ក្នុងការកែលម្អជីវិតរបស់ជនជាតិដើមភាគតិច
វណ្ណវណ្ណ14/2/2019 4:57 pm
អ្នកវាយប្រហារដោយកាំបិតនៅទីក្រុង Melbourne ត្រូវបានគេស្គាល់ថាជាជនជ្រុលនិយម
វណ្ណវណ្ណ10/11/2018 4:04 pm