ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សា​រ័ត្ន ជួប Keng Kat ខណៈ មាស សុជាតិ ជួប Kev Kongvan ក្នុង​ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ចុង​ក្រោយ​

ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​ជុំ​ទី​ចុងក្រោយ រវាង​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ Keng Kat ហើយ​អ្នក​ប្រដាល់​កម្ពុជា​ មាស ​សុជាតិ និង​អ្នក​ប្រដាល់​ថៃ Kev Kongvan។​

​សម្រាប់​ជំនួប​ក្នុង​ជុំ​ចុងក្រោយ​នេះ ជាការ​ប្រកួត​ដ៏​សំខាន់បំផុត​របស់​ រឿង សា​រ័ត្ន ដែល​គេ​ចាំបាច់​ត្រូវ​ឈ្នះ​Kev Kongvan នេះ​អោយបាន ព្រោះ​ថាបើ​ សា​រ័ត្ន ចាញ់​ការប្រកួត​នេះ គេ​នឹង​ជ្រុះ​ធ្លាក់​ហាលអាវ​ហើយ ហើយ​បើ​ឈ្នះ Keng Kat ក៏​ត្រូវតែ​ខិតខំ​ផ្ដួល​ឲ្យ​បាន​ក្នុង​ដើម​ទឹក​ទី​១​ដែរ ទើប​គេ​មាន​សង្ឃឹម​បាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះ។​ សា​រ័ត្ន ក្នុង​៣​ប្រកួត​ជម្រុះ​កន្លងមក គេ​ឈ្នះ​២ ចាញ់​១​ប្រកួត មាន​៧​ពិន្ទុ។​
​ ​
ក្នុង​ពូ​ល​កីឡាករ​ខ្មែរ​នេះ ពុទ្ធ ឆាយ​រិទ្ធី ដែល​បាន​បញ្ចប់​ការប្រកួត​ជម្រុះ​ហើយ​នោះ គេ​មាន​ពិន្ទុ​ច្រើន​ជាង​គេ ដោយ​ក្នុង​៤​ប្រកួត គេ​ឈ្នះ​៣ និង​ចាញ់​១​ប្រកួត មាន​១០​ពិន្ទុ។

​មួយ ទៀត ពុទ្ធ ឆាយ​រិទ្ធី គេ​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ថែមទៀត។​ ដូច្នេះ រឿង សា​រ័ត្ន គេ​ចាំបាច់​ត្រូវ​ផ្តួល Keng Kat ឲ្យ​បាន​ក្នុង​នាទី​ទាប​បំផុត​ក្នុង​ទឹក​ទី​១​នោះ ទើប​អាច​យក​ប្រៀប​លើ ​ពុទ្ធ ឆាយ​រិទ្ធី បាន។​

រវាង​ រឿង សា​រ័ត្ន និង Keng Kat ពីរ​នាក់​នេះ ពួកគេ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​ មាឌ ក៏​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​គេ​ចាញ់​កំណត់ត្រា​ប្រកួត​ថៃ។ Keng Kat មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៦​លើក ឈ្នះ​៧៥​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក។​ ចំណែក រឿង សា​រ័ត្ន គេ​មាន​កំណត់ត្រា​ប្រកួត​៨១​លើក ឈ្នះ​៦១​លើក ចាញ់​១៦ លើក និង​ស្មើ​០៤​លើក។​

Keng Kat ជា​ជើង​ខ្លាំង​ដែរ នៅក្នុង​ចំណោម​កីឡាករ​ថៃ​៤​រូប ដែល​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​Wurkz ទម្ងន់​៦៧​គីឡូក្រាម​នេះ។ Keng Kat ឆ្លងកាត់​ការ​ជម្រុះ​៣​លើក​កន្លងមកនេះ គឺ​គេ​ឈ្នះ​ទាំង​៣​លើក មាន​៩​ពិន្ទុ ហើយ។ ទោះជា​យ៉ាងនេះ​ក្តី Keng Kat គេ​ក៏​នៅតែ​ត្រូវការ​ឈ្នះ​ រឿង សា​រ័ត្ន​ ដែរ ដើម្បី​សន្សំ​ពិន្ទុ​ឲ្យ​បាន​ច្រើន សម្រាប់​បាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាច​អ្នកណា​មើលស្រាល​អ្នកណា​បាន​ដែរ។​

ប៉ុន្តែ​យ៉ាងណា រឿង សា​រ័ត្ន ជួប Keng Kat នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជុំ​ទី​៤​នេះ គេ​រាង​យ៉ាប់​បន្តិច​ហើយ ព្រោះ Keng Kat គេ​ល្អ​ និង​ខ្លាំង។ ​ដូច្នេះ ចាំមើល​រវាង​ រឿង សា​រ័ត្ន​ និង Keng Kat តើន​រណា​ជា​អ្នកឈ្នះ​នោះ​?។​

ចំពោះ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​ឲ្យ​ឡើង​ប្រកួត​ជំនួស ​ជឹម ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ត្រូវបាន​ដក​ចេញពី​ការប្រកួត​នេះ ដោយសារតែ​ ចិ​ត្រា​ មិនអាច​ទៅ​រួច។ ឆ្លងកាត់​ពីរ​ប្រកួត​កន្លងមក ចិ​ត្រា​ ឡើង​វាយ​បាន​ម្តង​ប៉ុណ្ណោះ ដោយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Pheach Aruon ក្នុង​ទឹក​ទី​១ ហើយ​លើក​ទី​២ គេ​បោះ​បង់​ការប្រកួត ទើប​អ្នក​ផ្គូផ្គង​ដោះដូរ​ចេញ។ មាស សុជាតិ គេ​ស្ម័គ្រចិត្ត​បន្ត​ការប្រកួត​ជម្រុះ​នេះ។​

មាស សុជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ Kev Kongvan សម្រាប់​ជំនួប​ជុំ​ទី​៤​នេះ។​ ពួកគេ​ទាំងពីរ​នេះ មិន​ដែល​ប៉ះគ្នា​ទេ​ពីមុនមក។ យ៉ាងណា មាស សុជាតិ និង Kev Kongvan នេះ ទោះជា​អ្នកណា​ឈ្នះ អ្នក​ណា​ចាញ់ក្តី ក៏​នៅតែ​ជ្រុះ​ធ្លាក់​ដែរ ព្រោះថា​ពិន្ទុ​របស់គេ​ទាំងពីរ តិចជាងគេ​នៅក្នុង​ពូ​ល។

Kev Kongvan ឆ្លងកាត់​ការ​ជម្រុះ​៣​លើក​កន្លងមកនេះ គឺ​គេ​ឈ្នះ​១​ចាញ់​២​ប្រកួត មាន​៥​ពិន្ទុ។​ ឯ មាស សុជាតិ ដឹង​តែ​ពី​អត់​បាន​ឡើង​ហើយ។ បើទោះជា​ឈ្នះ Kev Kongvan ក៏​មិន បានការ​ដែរ។​
​ ​
មាស សុជាតិ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៣​លើក ចាញ់​១១​លើក មិនដែល​ស្មើ។​ ចំណែក Kev Kongvan គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨០​លើក ឈ្នះ​៦២​លើក ចាញ់​១៧​លើក និង​ស្មើ​០១​លើក៕