ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ កីឡា​ ឌូ​អា​ត្លុង​

​ឌូ​អា​ត្លុង ៖ វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​កីឡា ​ឌូ​អា​ត្លុង​(Duathlon)​ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ​មក​នោះ បាន​បញ្ចប់​ហើយ ​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា។​
​ ​
លោក​ ងិន​ សុខ​បញ្ញា អគ្គលេខាធិការ​ នៃ​កីឡា​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​មានប្រសាសន៍ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៤០​នាក់។ ​វគ្គ​នេះ​ ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ហើយ​សិក្សា​លើ​៤​ចំណុច​សំខាន់​ដូចជា បណ្ដុះបណ្ដាល​ឲ្យ​គណៈកម្មការ​ចេះ​រៀបចំ​ការប្រកួត ឌូ​អា​ត្លុង​ទី​២​ កីឡាករ​យល់ ​និង​ចេះ​ពី​របៀប​ប្រកួត ​ទី​៣​គ្រូ​ យើង​៧​នាក់​ ដែល​ទើប​រៀន​ចប់​ពី​ថៃ​ថ្មីៗ​នេះ​ បាន​ចូលរួម​ចែក​រំលែក​នូវ​ចំណេះដឹង​របស់​ពួកគេ​ ដល់​សិក្ខាកាម​ទាំងអស់​ដែល​ចូលរួម។​

ឌូ​អា​ត្លុង ​គឺជា​ផ្នែក​មួយ​ នៃ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ដោ​ទ្រី​យ៉ា​ត្លុង ​មាន​៣​វិញ្ញាសា​ បញ្ចូល​គ្នា​ គឺ​ហែល​ទឹក ជិះ​កង់​និង រត់ ចំពោះ​ឌូ​អា​ត្លុង​ គឺមាន​តែ​២​វិញ្ញាសា​បញ្ចូល​គ្នា​ប៉ុណ្ណោះ​ គឺ​រត់​ បន្ទាប់មក​ប្រណាំង​កង់ និង​ចុងក្រោយ​បញ្ចប់​ដោយ​រត់។​

​ឌូ​អា​ត្លុង​ នឹងមាន​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នា ឆ្នាំ​២០២៩​ខាងមុខ​នេះ។​ ជាមួយ​នឹងមាន​ប្រភេទ​កីឡា​នេះ​ នៅក្នុង​ស៊ី​ហ្គេម​នោះ​ កម្ពុជា​ បាន​ប្ដេជ្ញា​ចិត្ត​បញ្ជូន​ប្រភេទ​កីឡា​ ឌូ​អា​ត្លុង​ នេះ​ ទៅ​ចូលរួម​ប្រកួត ​ហេតុនេះ​ទើប​កម្ពុជា​រៀបចំខ្លួន​រង់ចាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មក​ដល់៕​