ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ក្រុង​សេអ៊ូល​ ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ជូន​ជនបរទេស​២២​នាក់​ ចម្រុះ​ជាតិសាសន៍ ដែល​បាន​រួម​ចំណែក​បង្កើត សកម្មភាព ក្នុង​វិស័យ​សង្គម វប្បធម៌ និង​ហិរញ្ញវត្ថុ​ យ៉ាង​រស់រវើក

ភ្នំពេញ​​ ៖ អភិបាលក្រុង​សេ​អ៊ូ​ល​ បាន​ផ្ដល់​រង្វាន់​កិត្តិយស​លើក​ទឹក​ជូន​ដល់​ជនបរទេស ចម្រុះ​ជាតិ​សាសន៍​ចំនួន​២២​នាក់ ដែល​បាន​ចូលរួម​បង្កើត​កម្មវិធី និង​សកម្មភាព​រស់រវើក​នា​នា លើ​វិស័យ​សង្គម វប្បធម៌ និង​ហិរញ្ញវត្ថុ។ នេះ​បាន​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​លោក ឡុង ឌី​ម៉​ង់។

តាមរយៈ​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹងថា “​ជា​រៀងរាល់ឆ្នាំ​ លោក​អភិបាល​រដ្ឋធានី​សេអ៊ូល បាន​បង្កើត​កម្មវិធី​ផ្តល់​នូវ​រង្វាន់ កិត្តិយស​លើក​ទឹកចិត្ដ​ដល់​ជនបរទេស ជា​ប្រជាពលរដ្ឋ​កិត្តិយស របស់​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ការ​ចូលរួមចំណែក​របស់​ពួកគេ ក្នុង​ការ​បង្កើត​កម្មវិធី ​ឬ​សកម្មភាព រស់រវើក​នានា លើ​វិស័យ​សង្គម វប្បធម៌ និង​ហិរញ្ញវត្ថុ ដល់​ទី​ក្រុង​សេ​អ៊ូ​ល​”​។​

លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​ឆ្នាំនេះ​មាន Seoul Honorary Citizenship ចំនួន​២២​នាក់​ចម្រុះ​ជាតិសាសន៍ ដែល​លោក​អភិបាលក្រុង បាន​ជូន​រង្វាន់​។

នៅ​ទីក្រុង​សេ​អ៊ូ​ល​មាន​ប្រជាជន​បរទេស​រស់នៅ​ប្រមាណ​៤៦​ម៉ឺន​ន​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ បាន​ក្លាយ​ជា​ទីក្រុង លំដាប់​ពិភពលោក ពោ​ពេញ​ដោយ​ភាព​ចម្រុះ ហើយ​លោក​អភិបាលក្រុង​សន្យា​ទទួល​នូវ រាល់​សំឡេង​របស់​ជន​បរទេស​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​រស់នៅ ប្រចាំថ្ងៃ​ដោយ​សន្តិសុខ និង​បរិស្ថាន​ល្អ​”៕​