ព័ត៍មានទាន់​ហេតុការណ៏
Search

បុក​ទៀតហើយ​ កន្លែង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ ត្រង់​ភ្លើងស្តុប​ខាងមុខ​ក្តាន់​ពីរ​ ខ្ទេច​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​ទៀត​

ភ្នំពេញ ​៖​ បុក​ហើយ ​បុក​ទៀត​ គឺ​កន្លែង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវត្រង់​ភ្លើងស្តុប​ខាងមុខ​ក្ដាន់​ពីរ​ ជា​កន្លែង​ដែល​តែងតែ​បង្ក​ការ​គ្រោះថ្នាក់​ស្ទើរតែ​រាល់​យប់​តែម្ដង ​មិន​ត្រឹមតែ​ខូចខាត​យានយន្ត​នោះ​ទេ​មាន​ទាំង​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទៀត​ផង​។​

​ជាក់ស្ដែង​ទៀត​នោះ ​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​ ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ស្តុ​ប​ក្ដាន់​០២ លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កែង​R6 ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បន្ថែម​ទៀត​ រវាង​រថយន្ត​ម៉ាក​លុច​ស៊ី​ស​៤៧០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2N3923​ បើក​បុក​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បាក់​អស់​០១​កង់ ​ហើយ​រេ​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​គេ​មួយ​ខ្នង​ទៀត​ បណ្ដាល​ឲ្យ​ខូច​ទ្វា​របង​ និង​សសរ​ទ្វារ​។​

​សមត្ថកិច្ច​បញ្ជាក់​ថា ​ចំណែក​រថយន្ត​ខូច​ធ្ងន់​ហើយ​មនុស្ស​គ្មាន​របួស​ទេ​។ ​ករណី​នេះ​បាន​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ក្រុង​វាស់វែង​យក​រថយន្ត ​និង​អ្នកបើកបរ​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ ដើម្បី​ចាត់ការ​បន្ត​។​

​គួរ​បញ្ជាក់​ថា ​កន្លែង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​មិន​ដឹង​ជា​យ៉ាងម៉េច​នោះ​ទេ​ បានជា​អ្នកដំណើរ​ដែល​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ពី​កើ​តទៅ​លិច​ លុះ​ទៅដល់​កន្លែង​នោះ​ ឲ្យ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​តែ​បន្តិច​នោះ​ គឺ​តែងតែ​បុក​ក្បាល​នាគ​នោះ​មិន​លោះ​យប់​ឡើយ​ ពោល​គឺ​បុក​ខ្ទេចខ្ទី​អស់​រថយន្ត​ទាំង​ទំនើប​ និង​មិន​ទំនើប​ជាច្រើន​គ្រឿង​មក​ហើយ ​មិន​តែ​ប៉ុណ្ណោះ​ ថែមទាំង​មាន​អ្នក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​រហូត​បាត់បង់​អាយុជីវិត​ទៀតផង​ ព្រោះតែ​បុក​កន្លែង​ក្បាល​នាគ​ដដែល​នោះ​។​

មិន​តែ​ប៉ុណ្ណោះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ ​ក៏​តែងតែ​ខូចខាត​ទ្វារ​របង​ផ្ទះ​ញយ​ដង​ផង​ដែរ​ព្រោះ​តែ​រថយន្ត​បុក​ក្បាល​នាគ ហើយ​វិល​ជ្រុល​បុក​ចូល​ផ្ទះ​តែម្ដង​។

​ចឹង​ហើយ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែងកើតហេតុ​នោះ ​ក៏បាន​សំណូមពរ​ទៅ​ខាង​ជំនាញ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ គួរតែមាន​វិធានការ​ប្ដូរ​របាំង​ចែក​ទ្រូងផ្លូវ​នោះ​ពី​ថ្ម​ចេញ​ទៅជា​របាំង​ដែក​វិញ​ទៅ​ ទើប​អាច​កាត់បន្ថយ​ នៃ​គ្រោះថ្នាក់​បែបនេះ​បាន​។

​បើសិនណា​នៅតែ​ដាក់​ដូច្នេះ​ដដែល​នោះ ​គឺ​គ្រោះថ្នាក់​មិន​លោះ​ថ្ងៃ​ឡើយ​ ហើយ​នាំ​ឲ្យ​រំខាន​ដល់​ការ​រស់​របស់​ពួកគាត់​ទៀតផង​៕