សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត ៣៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គររយៈពេល ៩ ខែ
កម្ពុជារកចំណូលបានជិត ៣៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កើនឡើង ០,៥៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

របាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែតុលា បង្ហាញថា រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៧០៥ ២៦៩ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ០,៧៧% ដែលធ្វើឱ្យកម្ពុជារកចំណូលបានចំនួន ៣២ ៧០៨ ៩០៨ ដុល្លារ កើន ០,៥៧% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៤។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរមានប្រសាសន៍ថា ភ្ញៀវទេសចរបរទេសបានចាប់ផ្ដើមកើនឡើងនៅដើមខែ ៧ និងខែ ៨ ខណៈប្រទេសមួយចំនួននៅអឺរ៉ុបចាប់ផ្ដើមវិសមកាល។
លោក ខៀវ ធី បន្ថែមថា ស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរ ខណៈ តួលេខភ្ញៀវទេសចរណ៍ នៅតែមានសន្ទុះកើនឡើង ហើយថា ថៃបិទច្រកព្រំដែន មិនប៉ះពាល់ដល់ទេសចរណ៍នៅតំបន់អង្គរនោះទេ ខណៈទេសចរបរទេសភាគច្រើនមកតាមច្រកវៀតណាមប្រមាណ ៩០%។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ពិភពលោកកំពុងច្របូកច្របល់ ជុំវិញភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗ ខណៈកម្ពុជាក៏កំពុងមានបញ្ហាជាមួយថៃ ដែលស្ថានភាពមិនប្រាកដប្រជានេះ បានបង្ខំឱ្យកម្ពុជាពិបាក។
លោក ស៊ីណាន យល់ឃើញថា៖ «តួលេខទេសចរណ៍កើនឡើង យើងសារទរក្នុងកាលទេសៈនេះ យើងអត់អាចប្រៀបធៀបកម្ពុជាយើងទៅប្រទេសគេផ្សេងទេ ពីព្រោះ ខ្ញុំលើកឧទាហរណ៍ដូចជាវៀតណាម គេប្រទេសធំជាងយើង មានប្រជាជនច្រើន មធ្យោបាយផ្លូវអាកាសច្រើនជាងយើង និងការផ្សព្វផ្សាយទូលំទូលាយ នៅក្នុងកាលៈទេសៈមួយផ្សេង»។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


