ព័ត៍មានទាន់​ហេតុការណ៏
Search

មហាអំណាច​ធំៗ​ប្រហែល​ប៉ះទង្គិច​គ្នា​នៅពេល​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​ជួបប្រជុំ​

មហាអំណាច​សកលលោក​ប្រហែលជា​នឹង​ប៉ះទង្គិច​គ្នា​នៅ​សប្តាហ៍​ក្រោយនេះ​ខណៈ​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​របស់​ពិភពលោក​បាន​ជួបប្រជុំ​ជា​លើកដំបូង​ចាប់តាំងពី​វា​ត្រូវបាន​រំខាន​ដោយ​ការចោទប្រកាន់​ពីបទ​ចារកម្ម​ដោយ​ប្រទេស​រុស្ស៊ី​។​

អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) នៅ​ទី​ក្រុងឡាអេ​ត្រូវ​ប្រឈម​នឹង​កិច្ចពិភាក្សា​ដ៏​ពិបាក​ស្តីពី​ក្រុម​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ឆ្នាំ​ក្រោយនេះ​ដើម្បី​ចាត់ចែង​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី​។​

ក្រុង​មូ​ស្គូ​បាន​ព្រមាន​ថា OPCW អាច​នឹង​ក្លាយទៅជា “​កប៉ាល់ Titanic ដែល​លិច​” ដោយសារតែ​មហាអំណាច​ថ្មីៗ​ដែល​នឹង​អនុញ្ញាត​ឲ្យ​វា​ស៊ើបអង្កេត​ឧប្បត្តិហេតុ​នានា​ដូចជា​ការវាយប្រហារ​ដោយ​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​នៅ​ទីក្រុង Salisbury លើ​ចារកម្ម​រុស្ស៊ី​ជាដើម​។​

ប៉ុន្តែ​បញ្ហា​ក្នុង​កិច្ចប្រជុំ​នេះ​គឺជា​ការបណ្តេញ​ជនជាតិ​រុស្ស៊ី​ចំនួន​បួន​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​អាជ្ញាធរ​ហូ​ឡង់​កាលពី​ខែតុលា​សម្រាប់​ការប៉ុនប៉ង hack ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អង្គការ​មួយ​នេះ​។​

លោក Fernando Arias អគ្គនាយក​ថ្មី​របស់ OPCW បានទទួល​ស្គាល់​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ AFP កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ឃ្លាំមើល​នេះ​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​មួយ​ដោយសារ​ព្រឹត្តិការណ៍​នាពេល​ថ្មីៗ​នេះ​។​

រដ្ឋ​ជា​សមាជិក​សំខាន់ៗ​ដូចជា​រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង​សុទ្ធតែ​អាចនិយាយបាន​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​ដូច​ប្រទេស​ទាំងអស់​ចំនួន​១៩៣​ដែល​ជាប់​ពាក់ព័ន្ធ​ដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងនាម​ជា​អតីត​អ្នកការទូត​អេ​ស្ប៉ា​ញ លោក Arias ដែល​បាន​កាន់កាប់​តំណែង​ជា​ប្រធាន​កាលពីដើមឆ្នាំ​ហើយនឹង​ថ្លែង​សុន្ទរកថា​បើក​នៅឯ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ទទូចថា​ស្ថាប័ន​អាវុធ​គីមី​មួយ​នេះ​កំពុងមាន​តម្រូវការ​ចាំបាច់​ជាង​ពេលណា​ទាំងអស់​។​

គួរ​បញ្ជាក់ថា ក្នុងនាម​ជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​២០១៣, OPCW បានទទួល​ខុសត្រូវ​លើ​ការគាំទ្រ​អនុសញ្ញា​អាវុធ​គីមី​ឆ្នាំ​១៩៩៧​ដើម្បី​បញ្ចប់​ការប្រើប្រាស់​អាវុធ​ពុល​ទាំងអស់​៕ AFP