សេដ្ឋកិច្ច
ផលដំណាំពលរដ្ឋខេត្តពោធិ៍សាត់ ឆ្នាំនេះអាចកើនឡើង ព្រោះអាកាសធាតុអំណោយផល
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យ «កម្ពុជាថ្មី» ដឹងថា ឆ្នាំនេះ ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្ត អាចមានការកើនឡើង ដោយសារតែអាកាសធាតុមានលក្ខណៈអំណោយផលល្អ។

ពាក់ព័ន្ធទៅនិងផលដំណាំកសិកម្មក្នុងឆ្នាំនេះ លោក ហៃ ធូរ៉ា បានមានប្រសាសន៍ថា ដំណាំកសិកម្មរបស់ពលរដ្ឋអាចមានការកើនឡើង ព្រោះឆ្នាំនេះការដាំដុះមានការកើនឡើង ព្រមទាំងទិន្នផលក៏មានការកើនឡើងដែរ ហើយទឹកភ្លៀងអំណោយផលល្អ ដំណាំពុំសូវជួបប្រទះបញ្ហាជំងឺ និងសត្វល្អិតដូចឆ្នាំកន្លងមក ម្យ៉ាងទៀតការយល់ដឹងបច្ចេកទេស និងការអនុវត្តការប្រើប្រាស់ពូជ ជី ថ្នាំបានល្អប្រសើរ។
ជាក់ស្តែង ឆ្នាំនេះផ្ទៃដីដាំដុះ គិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឃើញថាមានការកើនជាងឆ្នាំ២០២៤ ដូចជាដំណាំស្រូវអនុវត្តបាន ១៥៨ ៤២៧ ហិតា កើនជាង ១៩ ៨៤៤ ហ.ត ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មអនុវត្តបាន ៤៤ ៧៤២ ហិតា កើនេជាង ៧ ៩០៤ ហិតា។

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ដែរថា «ដូចគ្នានេះ ប្រសិនបើឆ្នាំនេះការដាំដុះមានការថយចុះ ហើយការចំណាយរបស់កសិករទៅលើធាតុចូលផ្សេងៗក៏ខ្ពស់ ព្រមជាមួយតម្លៃកសិផលដូចជាស្រូវឆ្នាំនេះមានការធ្លាក់ថ្លៃផងនោះ វានឹងប្រាកដអាចធ្វើឱ្យប៉ះពាល់ដល់ចំណូលគ្រួសារកសិករដែលពឹងផ្អែកលើការងារកសិកម្ម»។

ទោះជាយ៉ាងនេះក្តី លោក ហៃ ធូរ៉ា បានលើកឡើងថា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍បន្ទាន់ក្នុងការអន្តរាគមន៍លើការសម្របសម្រួលឱ្យវិស័យឯកជនជួយប្រមូលទិញកសិផលរបស់ប្រជាពលរដ្ឋទាន់ពេលវេលា ចៀសវាងការកកស្ទះ និងធ្វើឱ្យខាតបង់ដល់ប្រជាកសិករ។ មិនតែប៉ុណ្ណោះ ក្រសួង ក៏ដូចជាមន្ទីរ ក៏បានជំរុញ និងផ្សព្វផ្សាយឱ្យប្រជាកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតតាមស្តង់ដារមាត្រដ្ឋាន កាត់បន្ថយថ្លៃដើមផលិត អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (រកទីផ្សារមុនដាំដុះ) និងប្រភពទុនសម្រាប់ជាប្រាក់កម្ចីគាំទ្រផលិតកម្មកសិកម្មលើសហគមន៍ផងដែរ។

ក្រៅតែពីដំណាំយុទ្ធសាស្ត្រ លោក ប្រធានមន្ទីរ បានបន្ថែមថា ដំណាំផ្សេងៗក្នុងខេត្ត ក៏មានលក្ខណៈអំណោយផលល្អដែរ ដូចជា ដំណាំបន្លែសុវត្ថិភាព កសិករអាចមានឱកាសពង្រីកការដាំដុះនិងបានផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក បានប្រមាណ ១០-២០ តោន ក្នុងមួយថ្ងៃ ហើយក៏មានដំណាំហូបផ្លែមួយចំនួនផងដែរ ដូចជា ចេក ទុរេន សាវម៉ាវ និងក្រូចពោធិ៍សាត់ ដែលកន្លងមករួមចំណែក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងទាក់ទាញទេសចរណ៍ផង៕
ដោយ៖ ឌិន ថារី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


