ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីបាងកក ឥឡូវសូម្បីនៅ ឈុនបុរី ក៏កើតហេតុ បាក់ស្រុតផ្លូវដែរ
ផ្ទួនៗតែម្តងដែលប្រទេសថៃ កើតមានគ្រោះបាក់ស្រុតផ្លូវ ដោយដំបូងឡើយមានតែនៅទីក្រុងបាងកកប៉ុណ្ណោះ ប៉ុន្តែឥឡូវសូម្បីនៅខេត្ត ឈុនបុរី ក៏បាក់ស្រុតផ្លូវដែរ។

តាមសេចក្តីរាយការណ៍របស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥, កំណត់ផ្លូវ Radon-Khlong Kapi ក្នុងឃុំ Samet ស្រុក Mueang ខេត្ត ឈុនបុរី បានបាក់ស្រុតជម្រៅ៣ម៉ែត្រ មានទទឹង៦ម៉ែត្រនិងបណ្តោយ ១០ម៉ែត្រ។
តាមការឲ្យដឹងពីមន្ត្រីមូលដ្ឋាន បំណាក់ផ្លូវនេះគឺបណ្តាលមកពីដីខាងក្រោម ត្រូវទឹកហូរច្រោះខ្លាំង។ យ៉ាងណា ពួកគេនឹងបើកការស៊ើបអង្កេតជាបន្តដើម្បី កំណត់មូលហេតុឲ្យកាន់តែច្បាស់។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុតកាលពីព្រឹកថ្ងៃពុធទី២៤ខែកញ្ញា ដោយបង្កើតជារណ្ដៅជម្រៅ៥០ម៉ែត្រ និងបង្ខំឲ្យមានការបិទផ្លូវជាបន្ទាន់។
មន្ត្រីសាលាខណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក បណ្តាលមកពីផ្ទុះបំពង់ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃខាងលើនៃផ្លូវ។
ឧបទ្ទវហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ រួមទាំងអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះ។ អាជ្ញាធរបានបិទផ្លូវនៅចន្លោះផ្លូវបំបែកមន្ទីរពេទ្យ Vajira និងផ្លូវបំបែក Sang Hi ដោយជំរុញអ្នកបើកបរឲ្យគេចពីតំបន់នោះ។
ក្រោយហេតុការណ៍នោះមិនបានមួយថ្ងៃផង ផ្លូវមួយទៀតក្នុងទីក្រុងបាងកក ក៏បាក់ស្រុតដែរ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងមិននឹកស្មានដល់ថា ហេតុអ្វីរាជធានីនៃប្រទេសថៃ ជួបគ្រោះអាក្រក់បែបនេះ ជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនត្រឹមមន្ទីរពេទ្យ ឥឡូវសូម្បីប៉ុស្តិ៍ប៉ូលិស Samsen ក្នុងទីក្រុងបាងកក ក៏ប្រឈមបាក់ដែរ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


