ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ក្តឹប ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ចូល​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

ភ្នំពេញ​ ​៖​ អតីត​តារា​កំប្លែង​ជើងចាស់​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ នាយ ក្តឹប បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ខណៈ​មាន​ទស្សនិកជន​ជា​ច្រើន​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ខ្លាំង​ ស្ទើរ​គ្រប់គ្នា​ផង​ដែរ​។​

ផ្អែក​តាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​កំពុង​ចូល​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​របស់​តារា​កំប្លែង​ នាយ ក្តឹប ម្ចាស់​Account Facebook ​ឈ្មោះ​ Ing Bella​ បាន​សរសេរ​ថា អត់​ទេ​ គាត់​អត់​អី​ទេ ឆាប់​ជា​ណា​ពុក ក្តឹប ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយរូប សូម​ទេវតា​ជួយ​តាម​ថែរក្សា​គាត់​ឲ្យ​បាន​ធូរ​សះស្បើយ​ផង​។​

ជាមួយគ្នានេះដែរ​ ក៏​មាន​ម្ចាស់​Account Facebook ឈ្មោះ Srey Na Fc បាន​រៀបរាប់​ដែរ​ថា ពេលនេះ​គ្រួសារ​ លោកតា ក្ដឹប មានទុក្ខ​ជា​ទម្ងន់ ព្រោះ​លោកតា ក្ដឹប ឈឺ​ធ្ងន់​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ពេលនេះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​ ពេលនេះ​គ្រួសារ​លោកតា ក្ដឹប ខ្វះខាត​ថវិកា​សូម​បងប្អូន​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​គាត់​ផង ជួយ​ស៊ែ​ម្នា​ក់​មួយ​។​

ប្រភព​ដដែល​នេះ​បានលើកឡើង​បន្ថែមទៀតថា​ តារា​កំប្លែង​ជើងចាស់​ លោកតា ក្ដឹប ហៅ (​នាយ​ក្ដឹប​) លេខ​ផ្ទាល់​លោកតា ក្ដឹប (០១៧ ៣១ ០៥ ៦៦ ,០៩៣ ៩៣ ១០ ១២ និង ០៨៧ ៥៧ ៥៨ ០៩។​

ស្រប​ពេល​ដែល​មាន​ដំណឹង ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​របស់​តារា​កំប្លែង ​នាយ ក្តឹប នេះ​ដែរ ​គឺមាន​ទស្សនិកជន​ ​ និង​អ្នក​សិល្បៈ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​តារា​កំប្លែង​រូប​នេះ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ និង​បន្ត​ការ​ចែក​រំលែក​ដំណឹង​នេះ ​ដើម្បី​ស្វែងរក​ជំនួយ​ពី​សប្បុរសជន ​ខណៈ​បច្ចុប្បន្ន​ក្រុម​គ្រួសារ​នាយ ក្តឹប កំពុង​ជួប​ការ​លំបាក​ខ្លាំង​ផង​នោះ​៕