ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ូ ស៊ី​រី​កា ៖​ បរាជ័យ​រឿង​ស្នេហា ​មិនមែន​មកពី​ខ្ញុំ​ខុស​ទេ​ តែ​មកពី​មនុស្ស​ប្រុស​ម្នាក់​នោះ​ មិន​ថ្លៃថ្នូរ​

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​វ័យក្មេង ​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា ស៊ូ ស៊ី​រី​កា ថ្មីៗ​នេះ ​បាន​បញ្ចេញ​សារ​បង្កប់​អត្ថន័យ​ផ្លែផ្កា ​ហាក់​មាន​ចេតនា​ ចង់​ទម្លាយ​ពី​អារម្មណ៍​បកអាក្រាត​លើ​បុគ្គល​មួយ​ចំនួន​ ដែល​តែង​បង្ក​បញ្ហា​សម្រាប់​ខ្លួន​។​ ពិសេស​ គឺ​បញ្ហា​រឿងរ៉ាវ​ នៃ​ការ​បរាជ័យ​ស្នេហា​តែម្ដង។

ផ្អែក​តាម​ខ្លឹមសារ​របស់​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​រៀបរាប់​ដូច្នេះ​ថា​ មួយ​រយៈ​នេះ​បរាជ័យ​ច្រើន​រឿង តែ​ដោយសារ​មនុស្ស​មួយ​ចំនួន មិនមែន​ខ្លាច​ក្នុង​ការ​និយាយ​ចំ​ឈ្មោះ​តែ​ប្រមូល​ភស្តុតាង​ឲ្យ​គ្រប់​សិន​។​

បរាជ័យ​រឿង​ស្នេហា​ មិនមែន​មកពី​ខ្ញុំ​ខុស​ទេ តែ​មកពី​មនុស្ស​ប្រុស​ម្នាក់​នោះ​មិន​ថ្លៃថ្នូរ អញ្ចឹង​បើ​មិន​ដឹង​រឿង​កុំ​ចេះ​តែ​ព្រុស ​ហើយ​ជូនពរ​ឲ្យ​នាង​ឆ្អឹង​ឯង​ជោគជ័យ​រហូត​ទៅ​ណា​។​

តារា​ចម្រៀង​វ័យក្មេង​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​និយាយ​ទៀត​ថា ​ខ្ញុំ​ចាំ​មើល​មនុស្ស​យើង​វា​មាន​ពេល​ធ្លាក់​ពេល​ឡើង កុំ​បាន​បន្តិចបន្តួច​ឫក​ពេក ហើយ​ត្រូវ​បែងចែក​ឲ្យ​ដាច់ ​រវាង​ចូលចិត្ត​បទ​ និង​ចូលចិត្ត​ម្ចាស់​បទ ​មនុស្ស​ខ្ញុំ​អត់​ខ្លាច​ទេ ​ក្នុងការ​និយាយឲ្យ​ចំ​កណ្ដាល​ក្បាល​ សូមជ្រាប​ ហើយ​មក​ហៅ​ខ្ញុំស្រី​សាច់ដុំ​ហ្នឹង​នាង​ធ្វើ​បាន​ដូច​ទេ អត់​ទេ​ ចង់​ហក់​មក​ប៉ុន្មាន​ភ្នេន​ហក់​មក​….​។​

តារា​ស្រី ​កញ្ញា ស៊ូ ស៊ី​រី​កា បាន​បន្ថែមថា​ ទេពអប្សរ​នរក​ បើ​នាង​ត្រឹមត្រូវ​ មិនមែន​មក​ហៅ​dancer​ខ្ញុំ​ដោយ​មិន​ប្រាប់​ខ្ញុំ​មួយ​ម៉ាត់​អញ្ចឹងទេ ចង់​ទាត់​ក្បាល​អ្នក​រាំ​ខ្លួនឯង​ចោល ដែល​ខំ​រាំ​ឲ្យ​ល្បី​ផង​ ហើយ​អាណិត​អ្នក​ដែល​មិន​ដឹង​រឿង​ណាស់ ដែល​តែ​ស្ករ​ដោយ​មិន​ដឹង​ច្បាស់។ ​ហ៊ឹម អនិច្ចា ខ្ញុំ​មិនដែល​តាំង​ខ្លួន​ជា​អ្នក​ល្បី​អ្វី​ទេ ខ្ញុំ​ទំនេរ​ដេក​ផ្ទះ​ក៏​អត់​ទើសក្បាល​នាង​ដែរ​។​

ថ្វីត្បិតតែ​មានការ​បញ្ចេញ​សារ​ហាក់​មាន​ចេតនា​ដៀមដាម​លើ​បុគ្គល​ដែល​ស្ថិត​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូចគ្នា​ក៏ពិតមែន​ ប៉ុន្តែ​តារាចម្រៀង​ កញ្ញា ស៊ូ ស៊ី​រី​កា គិត​រហូតមកទល់​ពេលនេះ ​នៅ​មិនទាន់​ទម្លាយ​ឈ្មោះ ​ឬ​អត្តសញ្ញាណ​របស់​បុគ្គល​រូបនោះ​នៅឡើយ​ទេ​។ ​ខណៈ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ផ្ញើ​សារ​សួរនាំ​ពី​បញ្ហា​នេះ​ផង​នោះ៕