ព័ត៌មានជាតិ
ពលរដ្ឋក៏ដូចជាអាជីវករផ្សារកំពង់ប្រណាក ស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារជួយគិតគូរសំរាម
ព្រះវិហារ ៖ សំរាមជាច្រើននៅក្នុងផ្សារកំពង់ប្រណាក ត្រូវបានគេនាំគ្នាយកចាក់ចោលពាសវាលពាសកាលយ៉ាងអនាធិបតេយ្យជាច្រើនថ្ងៃមកហើយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋចេញចូលផ្សារទិញទំនិញក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅជិតខាងជាប់ទីតាំងផ្សារនេះ ជាពិសេសនៅពេលមានភ្លៀងធ្លាក់សំរាមទាំងនេះត្រូវស្អុយរលួយ។ ក្នុងករណីនេះគេនៅមិនឃើញអាជ្ញាធរក្រុងព្រះវិហារ ចាត់ការប្រមូលយកទៅចោលនោះទេ។

ពលរដ្ឋបន្តថា នៅល្ងាចថ្ងៃទី០២ខែតុលា ឆ្នាំ២០២៥នេះ សំរាមនៅផ្សារកំពង់ប្រណាក នៅតែបន្តគរដូចភ្នំជាច្រើនថ្ងៃមកហើយតែគ្មានអ្នកប្រមូល មានតែអ្នកប្រមូលលុយប៉ុណ្ណោះ។
ចំពោះបញ្ហាសំរាមនេះដែរ គេឃើញលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានបង្ហោះសារ រិះគន់ទៅលើអាជ្ញាធរក្រុងយ៉ាងចាស់ដៃផងដែរថា សំរាមមិនពូកែប្រមូល ប៉ុន្តែពូកែប្រមូលលុយ ការឆ្លុះបញ្ចាំងពីបញ្ហាសេវាប្រមូលសំរាមសាធារណៈ អត្ថបទនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមតិយោបល់របស់សាធារណជនជាច្រើននាក់ ទាក់ទងនឹងសេវាប្រមូលសំរាម ដែលបង្ហាញពីការមិនពេញចិត្តចំពោះការផ្តល់សេវា ក៏ប៉ុន្តែការយកចិត្តទុកដាក់ខ្ពស់ទៅលើការប្រមូលកម្រៃសេវា។ មតិទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពីភាពខ្វះខាតក្នុងការគ្រប់គ្រងសំរាមសាធារណៈ ដែលជាក្តីកង្វល់ដ៏ធំធេងរបស់ប្រជាពលរដ្ឋ…សូមចូលទៅមើលក្នុងហ្វេសបុករបស់លោកសំ លាងទ្រី នឹងឃើញព័ត៌មានលម្អិត។
ជុំវិញករណីនេះដែរលោកប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានឲ្យថា ករណីនេះលោកបានដឹងហើយ តែក្រុមអ្នកប្រមូលសំរាមបានសុំច្បាប់ទៅលេងស្រុកនាពេលបុណ្យភ្ជុំបិណ្ឌមិនទាន់មកវិញ ទើបសំរាមនៅផ្សារនេះ បន្តទុកយូរ។លោកបន្តថា អាជ្ញាធរក្រុងព្រះវិហារ មិនព្រងើយកន្តើយទេចំពោះបញ្ហាសំរាមនេះ៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


