ព័ត៌មានជាតិ
ម្នាស់ទឹកឃ្មុំមានទីផ្សារល្អ ខណះកសិករចាប់ផ្តើមប្រមូលផល តម្លៃលក់មួយផ្លែ ៨០០ ទៅ ៩០០ រៀល
កសិករនៅតាមបណ្តាស្រុកគោលដៅកសិកម្មក្នុងខេត្តបាត់ដំបង បានសម្រុកប្រមូលទិន្នផលផ្លែម្នាស់ជាបណ្តើរៗ ដើម្បីចូលទីផ្សារខណះផ្លែម្នាស់ប្រភេទទឹកឃ្មុំ កំពុងពេញនិយមពីអតិថិជនបរិភោគ និងខ្លះទៀតយកទៅកែច្នៃតាមដែលអាចកែច្នៃរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែធម្មជាតិផ្សេងៗជាដើម បង្កើតជាទឹកក្រឡុកឬបង្អែម ផ្លែឈើគ្រប់មុខ។

ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួន ៣ នៃខេត្តបាត់ដំបង ក្នុងនោះមានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។
កសិករដាំម្នាស់ទឹកឃ្មុំលើផ្ទៃដីច្រើនជាង ១ ហិកតា បានអះអាងថាផ្លែម្នាស់ទឹកឃ្មុំមានទីផ្សារក្នុងស្រុកធំទូលាយ និងមាននាំចេញទៅលើទីផ្សារតាមបណ្តាខេត្តនានាមួយចំនួនទៀតផង។
កសិកររស់នៅក្នុងឃុំរការ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោក ម៉ម កាត់ បានឲ្យដឹងថា លោកបានដាំដំណាំម្នាស់ពូជទឹកឃ្មុំ លើទំហំដីជិតមួយហិកតា ស្ថិតក្នុងភូមិតានួត ឃុំរការ ស្រុកគាស់ក្រឡ ពេលនេះចាប់ផ្តើមប្រមូលផលហើយ ខណះផ្លែម្នាស់ទាំងអស់មិនមានការខូចខាត ឬចុះខ្សោយគុណភាពនិងបរិមាណនោះទេ គឺបានហុចផលបានល្អស្រុះគ្នាទាំងអស់។



សម្រាប់លោក ម៉ម កាត់ បានអះអាងថា ការប្រមូលផលនេះ លោកមិនបារម្ភលើបញ្ហាទីផ្សារនោះទេ ដោយមួយផ្នែកដាក់លក់លើទីផ្សារក្នុងខេត្ត ហើយមួយផ្នែកទៀតមានម៉ូយមកយកដល់ចម្ការ ហើយមួយផ្នែកទៀតលោកដឹកទៅលក់ដល់ខេត្តតាកែវផងដែរ។
“ផ្លែម្នាស់ទឹកឃ្មុំ ដែលខ្ញុំបានប្រមូលផលនៅពេលនេះ សម្រាប់ទីផ្សារក្នុងស្រុកមិនមានការប្រ ឈមនិងការកកស្ទះនោះទេ។ អ្វីដែលខ្ញុំសោកស្តាយនោះ គឺមិនបានគ្រប់តាមតម្រូវទីផ្សារ ដោយសារតែផ្ទៃដីខ្ញុំវាតិចតួចពេក ហើយតម្លៃដែលខ្ញុំបានដាក់លក់លើទីផ្សារក្នុងខេត្ត បើគិតជាផ្លែ ក្នុងមួយផ្លែលក់បានចន្លោះពី ៨០០ ទៅ ៩០០ រៀល តែបើលើកម៉ៅគឺក្រោមតម្លៃនេះ ព្រោះយើងចែករំលែកកម្រៃចំណេញឲ្យគ្នាខ្លះ”។ លោក ម៉ម កាត់ បញ្ជាក់បន្ថែម។
បើតាមលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា ដំណាំម្នាស់នៅទូទាំងខេត្តបាត់ដំបង មាននៅលើស្រុកចំនួន ៣ ប៉ុណ្ណោះ ដែលប្រជាកសិករបានដាំដុះច្រើនជាងបណ្តាស្រុកមួយចំនួនទៀត ក្នុងនោះមាន ស្រុកមោងឫ ស្សី ស្រុករុក្ខគីរី និងស្រុកគាស់ក្រឡ ក្នុងនោះស្រុកមោងឫស្សីច្រើនជាងគេ។ ប៉ុន្តែលោកថា ផ្ទៃដីកសិករដាំម្នាស់លោកមិនទាន់បានគណនាបាននៅឡើយទេ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


