ព័ត៍មានទាន់​ហេតុការណ៏
Search

Grab ដាក់​ឲ្យ​ដំណើរការ​កម្មវិធី GrabRewards ដើម្បី​អរគុណ​ការ​គាំទ្រ​ពី​អតិថិជន​

​ភ្នំពេញ ​៖ Grab ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​ការធ្វើដំណើរ​ឈានមុខ​គេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ បានដាក់​ចេញ​នូវ​កម្មវិធី GrabRewards នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដល់​ពិន្ទុ​សន្សំ​ដល់​អតិថិជន​សម្រាប់​ការប្រើប្រាស់​កម្មវិធី Grab ដែល​ពិន្ទុ​នោះ អាច​យកទៅ​ប្រើ​ដើម្បី​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​ពិសេស ដែល​កម្មវិធី​នេះ​ផ្ដល់​ជា​មធ្យោបាយ​ថ្មីៗ​ សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​ក្នុងការ​សន្សំ និង​ចាយវាយ ស្រប​ពេលដែល Grab មាន​គោលដៅ​ផ្ដល់នូវ​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​សម្រាប់​ប្រជាជន​កម្ពុជា​តាមរយៈ “​កំពូល​កម្មវិធី​” ដែលមាន​បំពាក់​គ្រប់​មុខងារ ក្នុង​កម្មវិធី​តែមួយ​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់ Grab ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា គ្រប់​ពេលដែល​មានការ​ធ្វើដំណើរ​តាម​កម្មវិធី Grab មិន​ថា​តាម​មធ្យោបាយ JustGrab, GrabSUV, GrabTukTuk, GrabRemorque, GrabBike ទាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​នោះ អ្នកប្រើប្រាស់​ទាំងអស់​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ។ ពិន្ទុ​សន្សំ​ពី​កម្មវិធី GrabRewards អាច​យកទៅ​ដូរ​ជាការ​បញ្ចុះតម្លៃ​សម្រាប់​ការធ្វើ​ដំណើរ​តាម Grab ហើយ​បន្ថែម​លើ​ពីនេះ ក៏មាន​ការផ្ដល់ជូន​នូវ​ជម្រើស​ថ្មីៗ ​ជាច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ដូចជា​យក​ពិន្ទុ​សន្សំ​ពី GrabRewards ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​នៅ​រោងកុន Legend, Smart, Cellcard, My Burger Lab, Yinyok (​ហាង Tous Les Jours, Domino Pizza, Lotteria, Asia Kitchen), BookMeBus, Tube Café, D2 Smokehouse និង​ឱសថស្ថាន Help Plus​។

ពិន្ទុ​សន្សំ អាច​ទទួលបាន និង​ដូរ​យក​រង្វាន់ នៅពេលដែល​ប្រើប្រាស់​កម្មវិធី Grab ដែល​កម្មវិធី​នេះ​មិន​ត្រឹមតែ​មាននៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អាច​ដូរ​យក​រង្វាន់​នៅតាម​ទីក្រុង​ចំនួន​២៣៥ ក្នុង​បណ្ដា​ប្រទេស​ចំនួន​៨ ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។

អ្នកស្រី ហេង សុទ្ធា​វី មកពី​ក្រុមហ៊ុន Grab កម្ពុជា មាន​ពន្យល់ថា “​នេះ​ជា​ថ្ងៃ​ប្រកបដោយ​ក្ដី រំភើប​រីករាយ​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី Grab នៅ​កម្ពុជា​។ នៅពេលនេះ​អតិថិជន​ទាំង ឮ​អស់​អាច​ប្រើប្រាស់​ពិន្ទុ​សន្សំ​ពី​កម្មវិធី GrabRewards នៅតាម​ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់ ទំនិញ​ពេញនិយម និង​ជាមួយ​ពាណិជ្ជករ​ដទៃទៀត​ទូទាំងប្រទេស​។

សូម​ចូល​មើល​កម្មវិធី Grab ដើម្បី ស្វែងយល់​បន្ថែម​អំពី​ការផ្ដល់ជូន​នេះ ហើយ​សូម​ចូល​មើល​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ទទួលបាន​ព័ត៌មាន អំពី​ដៃគូ​ថ្មីៗ​សម្រាប់​កម្មវិធី GrabRewards ដែល​លោកអ្នក​អាច​ប្រើប្រាស់​ពិន្ទុ​ដើម្បី​ទទួល​បានការ បញ្ចុះតម្លៃ​ពិសេស​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​”​។
​កម្មវិធី​សន្សំ​ពិន្ទុ GrabRewards មាន​បួន​លំដាប់ គឺ Platinum, Gold, និង Silver សម្រាប់​អ្នកធ្វើដំណើរ​ញឹកញាប់ Grab ខណៈដែល​អ្នកធ្វើដំណើរ​ផ្សេងទៀត ​ត្រូវបាន​បញ្ចូល​ទៅ ក្នុង​លំដាប់​ជា​សមាជិក​ធម្មតា​។

អ្នកប្រើប្រាស់ ដែល​ស្ថិតក្នុង​លំដាប់​ខ្ពស់បំផុត គឺ Platinum នឹង​ទទួល បាន​អត្ថប្រយោជន៍ និង​ការ​បញ្ចុះតម្លៃ​ច្រើនជាងគេ​បំផុត​ពី​កម្មវិធី GrabRewards​។ ពិន្ទុ ៣០០ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ក្លាយជា​សមាជិក​លំដាប់ Silver ពិន្ទុ ១.២០០ ក្លាយជា​សមាជិក​ប្រភេទ Gold ហើយ​ពិន្ទុ ៤.៥០០ ក្លាយជា​សមាជិក​លំដាប់ Platinum​។ ពិន្ទុ​ត្រូវបាន​គណនា​ផ្អែក​តាម​ប្រភេទ យានជំនិះ និង​សេវា​ធ្វើដំណើរ រយៈ​ចម្ងាយ​នៃ​ការធ្វើដំណើរ និង​ថ្លៃ​ជិះ​សរុប​ដែល​បាន​ទូទាត់​។

ការភ្ជាប់ គណនី Grab របស់​អ្នក​ជាមួយនឹង GrabPay ដែលជា​កម្មវិធី​ទូទាត់​ងាយស្រួល​ដោយ​មិន ប្រើ​ក្រដាសប្រាក់ និង​ពន្លឿន​ការទូទាត់ និង​លែង​ត្រូវការ​កាន់​ក្រដាសប្រាក់​នោះ ក៏​ជួយ​បង្កើន​ចំនួន​ពិន្ទុ សម្រាប់​ការ​ជិះ​មួយ​លើកៗ​ផងដែរ​។​

សម្រាប់​ការចំណាយ​មួយ​ដុល្លារ អ្នកប្រើប្រាស់​លំដាប់ Platinum នឹង​ទទួលបាន​ពិន្ទុ​ គុណ​នឹង​២ ខណៈ​ដែល​អ្នកប្រើប្រាស់​លំដាប់ Gold នឹង​ទទួលបាន​ពិន្ទុ​គុណ​នឹង​១.៥ ដង លើសពី​អ្នកប្រើប្រាស់​ទូទៅ ហើយ​អ្នកប្រើប្រាស់​លំដាប់ Platinum អាច​រំពឹង​ទទួលបាន​សក្ខីប័ត្រ និង​ការ​បញ្ចុះតម្លៃ​ពិសេស ក៏ដូចជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ឬ​សកម្មភាព​ពិសេសៗ​ដែល​រៀបចំ​សម្រាប់តែ​សមាជិក​ប៉ុណ្ណោះ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114