ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រប​លូ ​ដែល​បែកបាក់​នៅ​លើ​មហាវិថី​សម្ដេច​សុធារស ​ត្រូវ​បាន​ជួសជុល​ហើយ

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ការ​បង្ហោះ​តៗ ​គ្នា ​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ​អំពី​អណ្ដូង​លូ​មួយ​កន្លែង ​ដែល​បែកបាក់​គម្រប​នៅ​លើ​មហាវិថី​សម្ដេច​សុធារស ខាងត្បូង​ភ្លើងស្តុប សណ្ឋាគារ សូ​ហ្វី​ធែ​ល ស្ថិត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់​ទីនោះ​ផ្ទាល់​ធ្វើការ​ជួសជុល ដើម្បី​កុំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​អ្នកធ្វើ​ដំណើរ។

ប្រជាពលរដ្ឋ​ប្រាប់​ថា អណ្ដូង​លូ​មួយ​កន្លែង​ ដែល​បែកបាក់​គម្រប​នៅ​លើ​មហាវិថី​សម្ដេច​សុធារស ខាង​ត្បូង​ភ្លើងស្តុប សណ្ឋាគារ សូ​ហ្វី​ធែ​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ជួសជុល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​កុំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​អ្នកធ្វើ​ដំណើរ​ទៅមក។

ពលរដ្ឋ​ប្រាប់​បន្តថា អណ្ដូង​លូ ដែល​ខូច​នេះ គឺអាច​បណ្តាលមកពី​រថយន្ត ដឹក​ដី រថយន្ត​ដឹក​ខ្សាច់ ឬ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ពីព្រោះថា នៅលើ​មហាវិថី​សម្ដេច​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន នេះ ក៏​សំបូរ​ទៅដោយ​រថយន្ត​ទាំងអស់នេះ​ផងដែរ បើកបរ​ទៅមក​ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃ​ទាំង​យប់៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114