ភ្នំពេញ ៖ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។
កម្មវិធីនេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញដោយមានការចូលរួមពីលោក អូ ណាក់ យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រទេសកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានិងភ្ញៀវកិត្តិយសជាច្រើនទៀតប្រមាណជាង 120 នាក់។
LG Premium Brandshop គឺជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្អឈានមុខគេនៅកម្ពុជា ទាំងតម្លៃនិងសេវាកម្ម ដែលធានាផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ ព្រមទាំងសេវាកម្មដ៏ល្អជាទីគាប់ចិត្ត។
នៅក្នុងពិធីនោះក៏មានការបង្ហាញជូនអតិថិជននូវផលិតផល LG ដែលទំនើបៗចុងក្រោយគេបង្អស់យ៉ាងច្រើនប្រភេទដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជនដែលមកទស្សនាហាងទំនើបនេះ។
គ្រប់ផលិតផលទំនើបៗរបស់ LG ដែលមានដាក់លក់ក្នុងទីផ្សារអន្តរជាតិ ក៏និងមានដាក់លក់នៅហាងហាងទំនើប LG Premium Brandshop មួយនេះដែរ ។
LG Premium Brandshop មិនត្រឹមតែជាហាងដែលលក់គ្រឿងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលផ្តល់នូវចំណេះដឹងថ្មីៗ និង ទីពិសោធន៍ បច្ចេកវិទ្យាទំនើបៗចុងក្រោយទៅដល់អតិថិជន នឹងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងហាងដ៏ទំនើបមួយនេះក៏មានដាក់តាំងផលិតផល LG SIGNATURE ថ្មីរបស់ក្រុមហ៊ុន LG ដែល បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅឯទីក្រុងឡាសវេហ្គាស ដែលក្រុមហ៊ុន LG បានឈ្នះពានរង្វាន់ជាង 90 នៅក្នុងព្រឹត្តិការណ៍ CESនោះផងដែរ ដែលនាំមុខគេជាមួយនិងពានរង្វាន់ល្អបំផុត Best of the Best រីឯផលិតផល LG Signature W7 OLED 4K TV និងម៉ាស៊ីនបោក Twin Wash ក៏ទទួលបានពានរង្វាន់កិត្តិយសល្អបំផុតក្នុងការតាំងបង្ហាញនៅព្រឹត្តិការណ៍នោះផងដែរ។
លោក ស៊ុង សុកគីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំសាខាប្រទេសកម្ពុជា បានមានប្រសាសន៏អោយដឹងថា ហាង LG Premium Brandshop មានតួនាទីសំខាន់ពីរ តាមទស្សនៈរបស់អតិថិជននាពេលបច្ចុប្បន្នគឺចាប់ផ្តើមគិតពីផលិតផលដែលមានគុណភាពខ្ពស់ ដែលអតិថិជនមានគោលបំណងក្នុងការចំណាយ ដើម្បីទទួលយកបាននូវផលិតផលប្រើប្រាស់ប្រកបដោយគុណភាព និងគុណតម្លៃ ។ យើងមិនត្រឹមតែផ្តោតសំខាន់ទៅលើការពង្រឹងម៉ាកសញ្ញារបស់ក្រុមហ៊ុន LG ប៉ុណ្ណោះទេ តែយើងថែមទាំងពង្រឹងនូវដំណើរការការប្រតិបត្តិអោយរិតតែបានល្អ តាមរយៈហាង LG Premium Brandshop ដែលនឹងរួមចំណែកក្នុងការរីកចម្រើនរបស់ LG ។
នាក្នុងឱកាសនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសន៍ដែរថា “ មូលហេតុចំបងនៃការបង្កើតក្រុមហ៊ុន G GEAR និង ការប្រឹងប្រែង ច្នៃប្រឌិតទាំងអស់ គឺសំដៅចូលរួមចំណែកក្នុងការបង្កើតឲ្យមានឧបករណ៍ទំនើបផ្នែកព៌តមានវិទ្យាសម្រាប់ផ្នែកសហគមន៍ អ្នកធុរកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារផ្នែកអាជីវកម្មទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវក្នុងទិសដៅអប់រំ និង សិក្សានៅក្នុងក្របខណ្ឌនៃការជួយអប់រំអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យាអោយស្របទៅតាមរវិវឌ្ឍនៃពិភពលោកដែលកំពង់ឆ្ពោះទៅរក ឧស្សាហកម្ម ៤.០ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែជំរុញក្រោមការចង្អុលទិសដ៏ឈ្លាតវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជារបស់យើង។
គួរបញ្ជាក់ថា កម្មវិធីសម្ពោធហាងទំនើបប្រណិត LG Premium BrandShop មុនីវង្សនេះក៏មានកម្មវិធីលេងល្បែងកម្សាន្តសប្បាយៗ ឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលយកនូវការបញ្ចុះតម្លៃរហូតបានដ៏ 20% គ្រប់ផលិតផល LG ទាំងអស់ សំរាប់ភ្ញៀវដែលអញ្ជើញមកចូលរួម និង ទស្សនាការដាក់តាំងបង្ហាញផលិតផលនៅក្នុងហាងផ្ទាល់ផងដែរនិងកម្មវិធីលក់ប្រូម៉ូសិនពិសេសៗ ចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 23 វិច្ឆិកា 2018 ៕