ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឆែកឆេរ​វិឡារ​របស់​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ភាគ​ពាយព្យ​ប្រទេស​ទួរគី​ដើម្បី​រក​សាកសព​លោក Khashoggi

ប៉ូលិស​ទួរគី​កាលពី​ថ្ងៃ​ចន្ទ​ បាន​ឆែកឆេរ​វិឡារ​របស់​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​នៅ​ខេត្ត​ភាគ​ពាយព្យ​ដើម្បី​រក​សាកសព​អ្នកសារព័ត៌មាន​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Jamal Khashoggi ។​

ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​ថា ក្រុមមន្ត្រី​បានចាប់ផ្តើម​ឆែកឆេរ​អគារ​មួយ​ដែលមាន​កម្ពស់​ពីរ​ជាន់​នៅ​ស្រុក Termal ក្នុង​ខេត្ត Yalova ដោយមាន​ជំនួយ​ពី​សត្វ​ឆ្កែ​ហិតក្លិន​និង​យន្តហោះ​ដ្រូ​ន​មុនពេល​ការស៊ើបអង្កេត​បាន​ពង្រីក​ទៅ​វីឡា​មួយទៀត​ដែល​នៅជាប់​គ្នា​។​

លោក Khashoggi ត្រូវបាន​សម្លាប់​ដោយ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃទី​២​ខែតុលា​ក្នុងអំឡុងពេល​ធ្វើដំណើរ​នៅ​ស្ថាន​កុងស៊ុល​របស់​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សម្រាប់​ការបំពេញ​ក្រដាស​ស្នាម​មុនពេល​រៀបការ​។​

វិឡារ​ដំបូង​ដែល​ត្រូវបាន​ឆែកឆេរ​គឺជា​កម្មសិទ្ធិ​រប​ស់បុរ​ស​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ដែល​រដ្ឋអាជ្ញា​ក្រុង​អ៊ី​ស្តង់​ប៊ុល​និយាយថា ជា​បុរស​ដែល​បាន​និយាយ​ជាមួយ​ជនសង្ស័យ​ម្នាក់​ក្នុងករណី​ឃាតកម្ម​នេះ​កាលពី​ថ្ងៃទី​១​ខែតុលា​។​

រដ្ឋអាជ្ញា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​ត្រូវបាន​គេ​ជឿថា អ្វីដែល​ត្រូវបាន​គេ​ពិភាក្សា​នោះ​គឺ​របៀប​បំផ្លាញ​ឬ​លាក់​សាកសព​របស់​អ្នកកាសែត Jamal Khashoggi”​។​

រដ្ឋអាជ្ញា​បាន​បន្ថែមថា ព័ត៌មាន​នេះ​គឺជា​ហេតុផល​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ឆែកឆេរ​អគារ​។​
Anadolu បាន​រាយការណ៍​កាលពី​ដំបូង​ថា ក្រុម​អ្នកស៊ើប​អង្កេត​កន្លែងកើតហេតុ​កំពុង​ពិនិត្យមើល​អណ្តូង​មួយ​នៅ​សួនច្បារ​របស់​វីឡា​ដំបូង​នៅក្នុង​ភូមិ Samanli​។​

រដ្ឋអាជ្ញា​ទួរគី​បាន​និយាយថា លោក Khashoggi ត្រូវបាន​គេ​រឹត​.​ត​មុនពេល​គាត់​ត្រូវបាន​គេ​កាត់​ជា​បំណែក​។​

សាកសព​របស់គាត់​មិនត្រូវ​បាន​គេ​រកឃើញ​ទេ​ហើយ​ការស្លាប់​របស់គាត់​បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​អន្តរជាតិ​លើ​រដ្ឋាភិបាល​ទីក្រុង​រី​យ៉ា​ដ​។ មាន​សេចក្តីរាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ គាំទ្រ​រដ្ឋាភិបាល​ថា សាកសព​របស់​អ្នកកាសែត​រូបនេះ​អាច​ត្រូវបាន​រំលាយ​នៅក្នុង​ទឹក​អាស៊ីត​។​
​គួរ​បញ្ជាក់ថា ការឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតឡើង​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​កាសែត Sabah បាន​រាយការណ៍​ថា សំណាក​ដែល​យក​ចេញពី​ស្ថាន​កុងស៊ុល​បានបង្ហាញ​ពី​ដាន​នៃ​ទឹក​អាស៊ីត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114