ព័ត៌មានអន្ដរជាតិ
ឆ្មាំសមុទ្រ ចាប់ខ្លួនជនជាតិចិន៨នាក់ លួចចូលប្រទេសកូរ៉េខុសច្បាប់
យោងតាមសារព័ត៌មាន KJD នៅថ្ងៃចន្ទទី៦ ខែតុលា ប៉ូលិសក្នុងតំបន់បាននិយាយ ជនជាតិចិនចំនួនប្រាំបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ថា ពួកគេប៉ុនប៉ងលួចចូលក្នុងប្រទេសកូរ៉េដោយខុសច្បាប់ តាមទូកកម្សាន្តនៅឯឆ្នេរសមុទ្រ Taean County នៃភាគខាងត្បូង Chungcheong។

យោងតាមឆ្មាំឆ្នេរសមុទ្រ Taean បានបញ្ចាក់ឲ្យដឹងថា នាវាគួរឲ្យសង្ស័យដែលចូលទៅជិតដែនទឹកប្រហែល ២ ម៉ាយល៍ (៣.៧ គីឡូម៉ែត្រ) ភាគខាងជើងនៃកោះ Gaeui ត្រូវបានរកឃើញដោយមូលដ្ឋានរ៉ាដាកងទ័ពនៅម៉ោងប្រហែល ១១:៣៨ យប់ នៅថ្ងៃអាទិត្យ។
ភ្លាមៗនោះ កងទ័ពបានជូនដំណឹងដល់កងទ័ពជើងទឹក និងឆ្មាំសមុទ្រ ដែលបានរួមគ្នាបញ្ជូននាវាល្បាតចំនួន ៨ គ្រឿង និងទូកកងទ័ពចំនួន ២ គ្រឿង ដើម្បីស្ទាក់ចាប់នាវានោះ។ ទូកកម្សាន្តនោះ ចាប់បាននៅវេលាម៉ោង១និង៤៣នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ តុលា អាជ្ញាធរបានរកឃើញជនជាតិចិន៨នាក់ជិះដែលធ្វើដំណើរមកជាមួយ។
មន្ត្រីឆ្មាំឆ្នេរសមុទ្រ Taean បាននិយាយថា ក្នុងអំឡុងពេលត្រួតពិនិត្យ អ្នកដំណើរម្នាក់បានធ្លាក់ចូលទៅក្នុងសមុទ្រ ប៉ុន្តែត្រូវបានជួយសង្គ្រោះប្រហែល ១៥ នាទីក្រោយមក។ ជាងនេះទៀត ក្រុមប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរួមគ្នា ជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីកំណត់ពីកាលៈទេសៈពិតប្រាកដ និងថា តើបុគ្គលទាំងប៉ុន្មានរូបនោះកំពុងព្យាយាមចូលប្រទេសកូរ៉េខុសច្បាប់ឬអត់?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចាក់សម្លាប់ស្រ្តីកូរ៉េ ដែលជាអ្នកអនាម័យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


