Connect with us

ជីវិតកម្សាន្ដ

ហ្វីយ៉ាតា ថា នឹងចាកចេញពីតំណែង MUC 2025 បើសិនតំណែង ND មានការប្រែប្រួល

បានផុស

នៅ

មហាជនអ្នកគាំទ្រពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា ខណ:សុខៗម្ចាស់មកុដ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានប្រកាសថា នាងនឹងចាក់ចេញពីតំណែងប្រសិនមានរឿងនេះកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសជាសាធារណ:ពីសំណាក់ ហ្វីយ៉ាតា នាពេលនេះ គឺស្របពេលដែលថ្មីៗកន្លងទៅនេះ មានការវែកញែកលើបណ្ដាញសង្គមពាក់ព័ន្ធនឹងលទ្ធផលនៃការប្រកួតកម្មវិធី MUC 2025 ។ អ្វីដែលកាន់តែកត់សម្គាល់ថែមទៀតនោះ គឺក្រោយពេលអ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia , លោក Chhoy D.Archi បានបង្ហោះខ្លឹមសារថា “គុណធម៌ និងភាពស្មោះត្រង់”។

ទន្ទឹមនឹងខ្លឹមសារបង្ហោះរបស់អ្នកគ្រប់គ្រងស្ថាប័នរូបនេះ ម្ចាស់មកុដ MUC 2025 ហ្វីយ៉ាតា បានចេញមករៀបរាប់ថា “ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់ ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែន បំណងនៃការតំណាងប្រទេសក៏លែងមានដែរ”។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia 2025 មានរយ:ពេលជិត ១ខែ ហើយ ខណ:រាជិនីម្ចាស់មកុដ MUC រូបនេះ ក៏ត្រៀមខ្លួនតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆាប់ៗខាងមុខផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម