ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចម្ការ ​ប្រទះឃើញ​គ្រាប់​បេ​៤០​ ក៏​ចុះ​រើស​យក​ទៅ​បោះចោល​ ស្រាប់​តែ​ផ្ទុះ​រង​របួស​ធ្ងន់​២​នាក់​

ឧត្តរមានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​មួយ​បាន​កើតឡើង ដោយ​ផ្ទុះ​ក្បាល​គ្រាប់​បេ​៤០​មួយ​ករណី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ចំនួន​០២​នាក់។​ ហេតុការណ៍​ផ្ទុះ​គ្រាប់​បេ​៤០​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​ស្រុក​អន្លង់វែង​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​កម្ពុ​ជាថ្មី​ដឹង​ថា ជនរងគ្រោះ​ដែល​ផ្ទុះ​ក្បាល​គ្រាប់​បេ​៤០ ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​នោះ មានឈ្មោះ​ដូចខាងក្រោម ​៖
១-​ឈ្មោះ ផាត់ ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង របួសធ្ងន់។ ២-​ឈ្មោះ លឿន រ៉ានី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង រង​របួស​ធ្ងន់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​មូលហេតុ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី ឃើញ​គ្រាប់​ចាស់​កប់​ក្នុង​ដី ក៏​ចុះ​រើស​យកទៅ​បោះចោល ក៏​ផ្ទុះ បណ្ដាល​ឲ្យ​រង​របួស​តែម្ដង​។​ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរ​បង្អែក​ស្រុក​អន្លង់វែង​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114