ជីវិតកម្សាន្ដ
ការប្រគុំតន្រ្តី “មូលនិធិទ្រទ្រង់ដល់វីរកងទ័ព” នៅកូរ៉េ ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ
តារាសម្តែងលោក ឆឹម សក្កដា ដែលដឹកនាំសិល្បករសិល្បការិនីខ្មែរចេញទៅប្រទេសកូរ៉េ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់វីរកងទ័ព និងពលរដ្ឋភៀសសឹកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃដំបូងនៃការប្រគុំតន្រ្តី “មូលនិធិទ្រទ្រង់ដល់វីរកងទ័ព” នៅប្រទេសកូរ៉េ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។

ដោយឃើញមានការគាំទ្រ និង ផ្តល់កម្លាំងចិត្តតាមរយ:ការចូលរួមបរិច្ចាគថវិកាពីសំណាក់ពលរដ្ឋខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឆឹម សក្កដា បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ថែមទាំងនិយាយពាក្យក្នុងចិត្តថា “រំភើបជាមួយស្មារតីខ្មែរតែមួយ គឺពិតជារំភើបណាស់។ ទោះនៅទីណាក៏ពួកយើងមានស្មារតីខ្មែរតែមួយ មូលនិធិទ្រទ្រង់វីរកងទ័ពកម្ពុជា នៅប្រទេសកូរ៉េ”។

ជាការពិត តារាសម្តែងលោក ឆឹម សក្កដា ថ្មីៗនេះបានសម្រេចបង្កើតមូលនិធិ “សិល្បករទ្រទ្រង់ដល់វីរកងទ័ព” ដោយលោកបានដឹកនាំសិល្បករសិល្បការិនីល្បីៗជាច្រើនរូប ចេញទៅច្រៀង និងសម្តែងនៅលើទឹកដីប្រទេសកូរ៉េ ដើម្បីរៃអង្គាសថវិកាសប្បុរសជនជួយដល់កងទ័ពជួរមុខ។
តារាសម្តែងលោក ឆឹម សក្កដា បានបញ្ជាក់គោលបំណងសំខាន់ៗដែរថា សម្រាប់កាចេញទៅប្រទេសកូរ៉េ ដោយមានសិល្បករខ្មែរច្រើនដួងនេះ គឺធ្វើឡើងរយ:ពេល ៥ថ្ងៃ ហើយការប្រគុំតន្ត្រីនេះដើម្បីគៀរគរថវិកាជួយដល់វីរ:កងទ័ពបងប្អូនភៀសសឹក និងគ្រួសារកងទ័ពដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិអំឡុងពេលនៃការឈ្លានពានរបស់ពួកចោរសៀម។
លោក ឆឹម សក្កដា បានឱ្យដឹងថា “ពួកយើងទៅធ្វើមូលនិធិនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដើ ម្បីទ្រទង់ដល់វីរកងទ័ពយើង តែក៏នៅតែទទួលមូលនិធិបងប្អូនក្នុងប្រទេសយើងដូចគ្នា សូមបន្ដរួបរួមគ្នាតក់ៗកុំដាច់ព្រោះពួកគាត់នៅឈរជើងហាលក្ដៅហាលភ្លៀងគ្រប់ពេល ដើម្បីទឹកដី និងប្រជាជនយើង”៕ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


