ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម​ នៅ​ភ្នំពេញ​ រត់​ទៅ​លាក់ខ្លួន ​នៅ​ស្ទឹងត្រែង

​ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនដៃដល់​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ នៅ​រាជធានី​ភ្នំពេញ។​

ការចុះ​ឃាត់ខ្លួន​នេះ ​សមត្ថកិច្ច​បានធ្វើ ឡើង​នៅ​ភូមិសាស្ត្រ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹង​ត្រែង​ កាលពី​វេលា​ម៉ោង​១៧ ព្រលប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨។​

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន ប្រាប់​ឲ្យ​ដឹងថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ ជឹ ង ប៊ុន​នី​ន ហៅ ជឹង នី​ន​ ហៅ នី​ន ភេទប្រុស អាយុ៣៤ឆ្នាំ មាន​ទីលំនៅ​ផ្លូវ​បេតុង​ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

ការចាប់ខ្លួន​ជនដៃដល់​ គឺ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចូលខ្លួន ទៅ​បង្ហាញ​នៅ​អធិការ​ខណ្ឌ​សែនសុខ​ នៃ​ស្នងការដ្ឋាន រាជធានី ភ្នំពេញ​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត ខេត្ត​ស្ទឹង​ត្រែង​។​

បន្ទាប់ពី​ទទួល​បាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ខាងលើនេះ​មក ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​បញ្ជូនមក​រាជធានី​ភ្នំពេញ​ប្រគល់ឲ្យ​តុលាការ​សម្រេច​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114