ព័ត៍មានទាន់​ហេតុការណ៏
Search

ស្មា​ត​ហ្វូ​ន “​ថ្នាក់កណ្តាល​” លក់ដាច់​ខ្លាំង​ក្នុងប្រទេស​កម្ពុជា និង​ក្នុងអំឡុងពេល នៃ​ពិធី​បុណ្យអុំទូក​

​ភ្នំពេញ​ ​៖ សព្វថ្ងៃនេះ យើង​សង្កេតឃើញថា ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ​គឺ ការ​ជឿនលឿន​នៃ​ផ្នែក​បច្ចេកវិទ្យា​ទូរស័ព្ទ​នេះ​តែម្ដង​។ ម្យ៉ាងវិញទៀត សម្រាប់​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថ្នាក់កណ្តាល កំពុងតែធ្វើការ​វាយលុក​យ៉ាង​សម្បើម នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​បើ​យោងតាម​ព័ត៌មាន ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​សាម​សុង បាន​ឲ្យ​ដឹងថា Galaxy J6+ មានការ​គាំទ្រ​យ៉ាងច្រើន​បំផុត​ពី​សំណាក់​អតិថិជន​ក្នុងប្រទេស​កម្ពុជា ហើយ​ពិសេស​ជាងនេះទៅទៀត​នោះ ក្នុងអំឡុងពេល​ពិធីបុណ្យ​អុំទូក នាពេល​កន្លងទៅនេះ Galaxy J6+ ទទួលបាន​ការលក់​កើនឡើង​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់​។

​ក្រុមហ៊ុន​សាម​សុង បាន​ប្រាប់ថា មូលហេតុ​ដែល Galaxy J6+ ទទួលបាន​ប្រជាប្រិយភាព​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ដែល​ស្ថិតនៅក្នុង​កម្រិត​ដូចគ្នា​នោះ ក៏​ព្រោះ​វា​មាន​សមត្ថភាព​ខ្ពស់​ហួស​ពី​តម្លៃ (​តម្លៃ​ត្រឹមតែ $209 តែប៉ុណ្ណោះ​)​។ ចំណែកឯ​ពណ៌​វិញ សុទ្ធតែជា​ពណ៌​ដ៏​ពេញនិយម​ដូចជា ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​។ លើសពីនេះ​ទៀត Galaxy J6+ ផ្តល់នូវ​បទពិសោធន៍​ការកម្សាន្ត​គ្មាន​ដែន​កំណត់ ជាមួយ Emoji បែប​សប្បាយៗ​។ បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន មាន​ល្បឿន​លឿន​កប់ ការ​រចនា​រូបរាង​បែប​ប្រណិត កាលី​ប ទាន់សម័យ​។​

​សូម​រំលឹក​ពី​លក្ខណៈ​សម្បត្តិ​របស់ Galaxy J6+ ម្តងទៀត​
វា​មាន​អេក្រង់​ដ៏​ធំ​ទំហំ​6-inch កំរិត​បង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9​រួមជាមួយ​មុខងារ​Live Focus ,Bokeh Effects ផងដែរ​។​ ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+​គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ​ស្ថិតនៅ​ចំហៀង​នៃ​ទូរស័ព្ទ​ដែល​ផ្តល់​ភាពងាយស្រួល ​និង​សុវត្ថិភាព​ខ្ពស់​។​

​លោកអ្នក​អាច​រក​ជាវ​បាន នៅ​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​ដៃ​សាម​សុង នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ ១៨០០ ២០៣ ២៣២៕