ព័ត៍មានទាន់​ហេតុការណ៏
Search

ជើង​ហោះហើរ​ MH370​ ៖​ សាច់ញាតិ​របស់​អ្នក​ដែល​បាត់​ខ្លួន​ពី​យន្តហោះ​ម៉ាឡេស៊ី​និយាយ​ថា ពួកគេ​បាន​រកឃើញ​បំណែក

សាច់ញាតិ​របស់​អ្នក​ដែល​បាត់​ខ្លួន​លើ​ជើង​ហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៤​ បាន​រកឃើញ​នូវ​អ្វីដែល​ពួកគេ​ជឿ​ថា ​ជា​បំណែក​ថ្មី​នៃ​កម្ទេចកំទី​ពី​យន្តហោះ​ហើយ​នឹង​បង្ហាញ​ពួកគេ​ទៅកាន់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​សប្តាហ៍​នេះ​។​

ជើងហោះហើរ MH370 កំពុងធ្វើដំណើរ​ចេញពី​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៤​ដោយមាន​មនុស្ស​ចំនួន​២៣៩​នាក់​នៅលើ​យន្តហោះ​ខណៈពេល​វា​បាត់​ខ្លួន​ហើយ​បាន​ក្លាយជា​អាថ៌កំបាំង​អាកាសចរណ៍​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។​

ក្រុម​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី​និង​អន្តរជាតិ​ជឿជាក់ថា យន្តហោះ​នេះ​ងាក​ចេញ​រាប់ពាន់​គីឡូម៉ែត្រ​ពី​ផ្លូវ​ហោះហើរ​របស់ខ្លួន​មុនពេល​ដែល​វា​ធ្លាក់ចូល​មហាសមុទ្រ​ឥណ្ឌា​។​
​ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណាម្នាក់​ដឹង​ពី​មូលហេតុ​ទេ​។​

សរុប​ទាំងអស់ បំណែក​យន្តហោះ​ចំនួន​២៧​បំណែក​ត្រូវបាន​គេ​ប្រមូល​ពី​កន្លែង​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​ប៉ុន្តែ​មាន​បំណែក​ស្លាប​តែ​បី​ប៉ុណ្ណោះ​ដែល​បាន​អណ្តែត​មក​ទើ​តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ឥណ្ឌា​ដែល​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​របស់​ជើងហោះហើរ MH370 ។​

សាច់ញាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​របស់​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ប្រគល់​បំណែក​ដែល​រកឃើញ​ថ្មី​នេះ​។​
​លោក Calvin Shim ដែល​ភរិយា​របស់គាត់​ជា​សមាជិក​នាវិក​នៅលើ​យន្ដហោះ​នោះបាន​ប្រាប់​រ៉​យ​ទ័​រថា ក្រុម​នេះ​គ្រោង​នឹង​ប្រគល់​បំណែក​ចំនួន​៥​ដែល​ពួកគេ​រកឃើញ​នៅ​ជិត​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ដែលជា​កន្លែង​បំណែក​មួយចំនួន​ត្រូវបាន​គេ​រកឃើញ​ពីមុន​។​

គាត់​បាន​និយាយថា ការរកឃើញ​ថ្មី​បំផុត​គឺ​នៅ​ខែសីហា​។​
​កាលពី​ខែឧសភា ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ឈប់​ការរុករក​រយៈពេល​៣​ខែ​របស់​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Ocean Infinity ដែល​លាតសន្ធឹង​ក្នុង​ផ្ទៃដី​១១២,០០០​គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​ហើយ​បានបញ្ចប់​ទៅដោយ​គ្មាន​ការរកឃើញ​សំខាន់ៗ​អ្វី​ឡើយ​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114