KPT+
៥ យ៉ាងគួរដឹង បើចង់រៀបការជាមួយជនជាតិកូរ៉េ
ពេលមើលរឿងកូរ៉េ តើយើងធ្លាប់មានក្ដីស្រម៉ៃចង់រៀបការជាមួយបុរសឬនារីជនជាតិកូរ៉េដែរទេ? ប្រាកដជាមានមិនខានទេ! យើងគ្រប់គ្នាតែងគិតថា បុរសឬនារីជនជាតិកូរ៉េជាទូទៅប្រាកដជាមានអត្តចរិត ឬការរស់នៅស្រដៀងគ្នាដូចនៅក្នុងខ្សែភាពយន្តបែបរ៉ូមែនទិក។
ប៉ុន្តែមិនទាំងអស់ឡើយ YouTuber ជនជាតិកូរ៉េម្នាក់ដែលមានគណនីឈ្មោះ Simply SSOL បានចែករំលែករឿង ៥ យ៉ាងដែលយើងគួរដឹងប្រសិនបើយើងចង់រៀបការជាមួយជនជាតិកូរ៉េ។
១. ការសុំរៀបការ
អ្នកមិនគួររំពឹងថានឹងមានការសុំរៀបការដូចដែលបានឃើញនៅក្នុងខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ទេ។ អ្វីដែលដែលបានកត់សម្គាល់នៅក្នុងប្រទេសកូរ៉េ គឺសំណើត្រូវបានធ្វើបន្ទាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍ត្រូវបានកំណត់។ អ្នកមានសម្លៀកបំពាក់មង្គលការ ការអញ្ជើញ ហើយអ្វីគ្រប់យ៉ាងត្រូវបានកំណត់រួចហើយ ទើបមានការសុំរៀបការ។
២. ការអនុញ្ញាត
នៅប្រទេសលោកខាងលិច មុនពេលរៀបការគេមិនចាំបាច់ស្នើសុំឪពុកម្ដាយសម្រាប់ការអនុញ្ញាតឱ្យរៀបការនោះទេ។ ចំណែកនៅកូរ៉េគឺខុសគ្នាការរៀបការត្រូវសុំអនុញ្ញាតដូចជាអ្នកប្រកាសថា “ម៉ាក់ម្នាក់នេះខ្ញុំរៀបការជាមួយហើយ។ ”
៣. ការទិញផ្ទះជាបន្ទុករបស់ខាងប្រុស
នៅប្រទេសកូរ៉េ ការទិញផ្ទះជាធម្មតាគឺជាបន្ទុករបស់បុរស ចំណែកស្ត្រីគឺជាអ្នកទិញគ្រឿងសង្ហារិម និងរបស់ប្រើប្រាស់នានា។ ជាធម្មតាបើសិនពួកគេទិញផ្ទះដោយលុយសុទ្ធនោះ មានន័យថា ឪពុកម្ដាយរបស់គេជាអ្នកជួយ ពីព្រោះមិនមានប្ដីប្រពន្ធក្មេងៗច្រើនឡើយអាចទិញផ្ទះដោយលុយសុទ្ធ ដូច្នេះភាគច្រើនពួកគេទិញផ្ទះដោយប្រើកម្ចីធនាគារ។
៤. ការផ្លាស់ប្តូរអំណោយ
អ្នកត្រូវផ្ដល់អំណោយជាសាច់ប្រាក់ដល់ឪពុកម្ដាយក្មេក ដែលអាចនិយាយបានថា ផ្ដល់ឲ្យពួកគាត់ប៉ុន្មានភាគរយនៃសាច់ប្រាក់ដែលពួកគាត់ជួយអ្នកទិញផ្ទះ ត្រលប់ទៅគាត់វិញ។ អ្នកក៏ត្រូវទិញអំណោយល្អៗ សម្រាប់ឪពុកម្ដាយដែរ ឧទាហរណ៍ដូចជា ទិញកាបូបប្រណីតសម្រាប់ពួកគាត់។
៥. ចំណងដៃអាពាហ៍ពិពាហ៍
និយាយពីការផ្ដល់អំណោយ ឬចំណងដៃ មង្គលការក្នុងប្រទេសកូរ៉េក៏មិនខុសពីមង្គលការកម្ពុជាដែរ ដោយអ្នកចូលរួមភាគច្រើនគឺចងដៃជាសាច់ប្រាក់ ជំនួសជូនកាដូផ្សេងៗ ហើយចំនួននេះប្រែប្រួលអាស្រ័យលើភាពស្និទ្ធស្នាលរបស់អ្នកជាមួយកូនកំលោះកូនក្រមុំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង