Connect with us

ព័ត៌មានជាតិ

​ទឹកស្ទឹង​សង្កែ​​ហក់ឡើង​ ដោយសារទឹក​នៅស្រុកសំឡូត កំពុងឡើង​

បានផុស

នៅ

​នៅថ្ងៃទី ២២  ខែ តុលា ឆ្នាំ២០២០  នៅ​ឃុំកំពង់ល្ពៅ  និង ឃុំ អូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង​ត្រូវ​បានទឹកជំនន់ហក់ឡើងខ្លាំង​ម្ដង​ទៀត  ដោយ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ សរុបប្រមាណ ជាង ៣០០ ខ្នង ។

ដែលបញ្ហានេះត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក  រួមជាមួយនឹងអង្គភាពពាក់ព័ន្ធ  និងអាជ្ញាធរមូល​ដ្ឋាន បានចេញប្រតិបត្តិ​ការ​ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានមួយចំនួនហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរ​សេនីយ៍​ទោ ម៉ែន រីម  អធិការនគរបាល ស្រុកសំឡូត  បានលើកឡើងថា  ទឹកជំនន់ដែលជន់​លិច​ឃុំ ចំនួន ២ នេះ  គឺជាទឹកដែលហូរចុះមកពីតាម​បណ្ដា​អូរជាច្រើន ដូចជាអូរជាំ  ស្ទឹងតូច  និងអូរផ្សេងៗ​ទៀត  នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ  ភ្នំសំកុស  គឺស្ថានភាពទឹក បានឡើងយ៉ាង​លឿនគួរឲ្យព្រួយ​បារម្ភ ។

លោកអធិការ បានបន្តថា  លោកបានដឹកនាំ​កម្លាំង​ចេញប្រតិបត្តិការភ្លាមៗ  ដើម្បីជួយសង្គ្រោះប្រជា​ពល​រដ្ឋឲ្យបានទាន់ពេលវេ​លា  ​ព្រោះលិចផ្ទះ ចំនួន២៥២ ខ្នង ឯឃុំកំពង់ល្ពៅ មានផ្ទះលិចលង់ ៧១ ខ្នង​  ហើយក្រុមការងាររបស់លោក បានជួយពលរដ្ឋឲ្យទៅកាន់ទីទួល​សុវត្ថិភាព​បានចំនួន ៧៩ គ្រួសារ ។

ដោយឡែក​សត្វពាហណៈ  និងមនុស្ស  មិនមានការ​ប៉ះពាល់​ដល់អាយុជីវិតទេ ប៉ុន្តែចំពោះសត្វបក្សី ( មាន់ ទា ) ត្រូវទឹកកួចយកទៅអស់​ ដោយមិនមាននរណាម្នាក់អាចជួយ​បាន ភ្លាមៗ នោះទេ ៕​

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១១ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១២ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម