Connect with us

ព័ត៌មានអន្ដរជាតិ

សាកថ្មបណ្តើរ ចុចបណ្តើរ ផ្ទុះ Laptop របួសមនុស្ស៣នាក់

បានផុស

នៅ

សិស្សម្នាក់បានរងការរលាកដៃយ៉ាងធ្ងន់ធ្ងរនិងពីរនាក់ទៀតរងរបួសនៅពេល Laptop មួយគ្រឿងដែលកំពុងសាកថ្មបានផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ក្នុង Ha Tinh ប្រទេស វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកសាលាលោក Tran Dinh Tu បានឲ្យដឹងថា សិស្ស២នាក់ឈ្មោះ N.V.C. និង P.V.T. នៅអនុវិទ្យាល័យ Hoa Hai ក្នុងឃុំ Hoa Hai ស្រុក Huong Khe ខេត្ត Ha Tinh កំពុងរៀននៅផ្ទះមិត្តរួមថ្នាក់ឈ្មោះ P.M.H. នៅម៉ោង១រសៀលថ្ងៃព្រហស្បតិ៍ស្រាប់តែ Laptop សាកថ្មបានផ្ទុះឡើង។

បំណែកពី Laptop បានធ្វើឲ្យដៃម្ខាងរបស់ C. រងរបួសហើយដៃនិងមុខរបស់ T. និង H. ក៏រងរបួសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

សិស្សទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីរួមខេត្ត Ha Tinh ដើម្បីព្យាបាល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម