Connect with us

ព័ត៌មានជាតិ

ខ្ចីម៉ូតូ​​ទៅ​ដក​លុយមួយ​ភ្លែត បាត់ឈឹង ១០ ថ្ងៃ ទើប​រក​ឃើញ

បានផុស

នៅ

សៀមរាប៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូនិងទូរសព្ទ​មិត្តភ័ក្រ​ ដោយប្រាប់ថាទៅដកលុយ បែរជាយកទៅលក់យកលុយចាយអស់ លុះត្រលប់មកវិញត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរសព្ទ័) និងបទប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។

លោកបន្តថា ករណីនេះកើតឡើងតាំងពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ដោយសារជនសង្ស័យឈ្មោះ កែវ វណ្ណនូហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ បានមកលេងផ្ទះជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិវាល សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប បានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំ ពាក់ផ្លាកលេខ សៀមរាប ១AD.៥៥០៣ មួយគ្រឿងនិងទូរសព្ទ័មួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ពេលជនរងគ្រោះព្រមឲ្យឈ្មោះ កែវ វណ្ណនូហៅសាក់ បានយកម៉ូតូជិះទៅលក់ឲ្យឈ្មោះសុខា បារាំងហៅសីយ ភេទប្រុសអាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃ២០០ដុល្លារ។

លោកបន្តថា ពេលចាយប្រាក់អស់ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ ទើបជន​សង្ស័យ​មកស្នាក់នៅផ្ទះឈ្មោះ សាន្ត គឹមសៀប ភេទប្រុស អាយុ១៥ឆ្នាំ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។លុះដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩,០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ស៊ឹម សឿម បានរកឃើញឈ្មោះកែវ វណ្ណនូហៅសាក់ កំពុងស្នាក់ផ្ទះឈ្មោះសាន្ត គឹមសៀប បានរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ធ្វើកានាំខ្លួនជនសង្ស័យមកសួរនាំ។ ក្រោយពីការសួនាំឈ្មោះកែវ វណ្ណនូហៅសាក់ បានសារភាពថាពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយយកម៉ូតូទៅលក់ឲ្យឈ្មោះ សុខា បារាំ ហៅសីយ ពិតប្រាកដមែន។ ចំណែកទូរស័ព្ទដៃ គឺរូបគេបានឲ្យទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម  បានគេចខ្លួនបាត់។បន្ទាប់ពីសួរនាំរួចរាល់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ កែវ វណ្ណនូ លទ្ធផលវិជ្ជមាន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម