Connect with us

នយោបាយ

មកសម្គាល់សមត្ថភាពដឹកនាំជាតិរបស់លោកស្រី angela merkelអធិការបតីស្រ្តីទី១នៃប្រទេសអាល្លឺម៉ង់

បានផុស

នៅ

លោកស្រី អែនជេឡា មីកែល ជាអធិការបតីស្រ្តីទី១ របស់ប្រទេសអាល្លឺម៉ង់ដ៏ល្បីឈ្មោះ និងមានឥទ្ធិពលមួយរូបលើពិភពលោក។ លោកស្រីមានឈ្មោះពេញថា អែនជេឡា ដូរូថៀ កាស្នឺ(Angela Dorothea Kasner ) កើតនៅទីក្រុង Hamburg  ប្រទេសអាល្លឺម៉ង់ខាងកើត នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៥៤។ លោកស្រីបញ្ចប់បរិញ្ញាបត្ររូបវិទ្យា និងបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ១៩៩៨​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbe នៅឆ្នាំ ២០១៥ បានបង្ហាញពីមូលហេតុ ដែលធ្វើឲ្យលោកស្រី អែនជេឡា អាចបន្តដឹកនាំប្រទេសមាន ៤ ចំណុច៖

១. សមត្ថភាពស្ដារសេដ្ឋកិច្ច៖ លោកស្រីមានភាពវៃឆ្លាតក្នុងការធ្វើឲ្យប្រទេសអាល្លឺម៉ង់អាចគេចផុតពីវិបត្តិសេដ្ឋកិច្ច នៅតំបន់អ៊ឺរ៉ុបក្នុងឆ្នាំ ២០០៨ ហើយថែមទាំងអាចរក្សា​ក៏ដូចជាជំរុញសេដ្ឋកិច្ចរបស់ខ្លួនដើរទៅមុខទៀតផង។

. សមត្ថភាពដោះស្រាយបញ្ហានយោបាយ៖ បញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសដែលបក្សប្រឆាំងតែងតែលើកយកទៅប្រើដើម្បីកេងចំណេញនយោបាយ លោកស្រីអាចដោះស្រាយបំបាត់បានយ៉ាងមានប្រសិទ្ធភាព។

. ភាព​ហ្មត់ចត់៖ លោកស្រីជាប្រភេទមេដឹកនាំដែលនិយាយម៉ាត់ណា ម៉ាត់ហ្នឹង សូម្បីតែសមាជិកគណបក្សនយោបាយរបស់ខ្លួនក៏មិនលើកលែងឲ្យដែរ ប្រសិនបើពួកគេបានធ្វើអ្វីខុស។ មួយវិញទៀតលោកស្រី អែនជេឡា ជាប្រភេទមេដឹកនាំដែលមានលក្ខណៈប្រយ័ត្នប្រយែងមុននឹងធ្វើសេចក្តីសម្រេចអ្វីមួយទាក់ទងនឹងបញ្ហាប្រទេសជាតិ។  ជាពិសេស លោកស្រីជាប្រភេទមេដឹកនាំដែលធ្វើច្រើននិយាយតិច ប៉ុន្តែសម្រេចការងារជាច្រើនជូនប្រទេសជាតិ។

. ទឹកចិត្តស្រឡាញ់ប្រជាជន៖ លោកស្រីតែងតែចាត់ទុកប្រជាជនអាល្លឺម៉ង់ប្រៀបដូចសាច់ឈាមរបស់ខ្លួន។ លោកស្រីដឹងពីអ្វីដែលប្រជាជនចង់បាន ដូចជាពួកគេប្រឆាំងនឹងការអន្តរាគមន៍យោធានៅក្រៅប្រទេសជាដើម៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម