Connect with us

សេដ្ឋកិច្ច

៩​ខែ​ឆ្នាំនេះ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​២​ពាន់​លាន​ដុល្លារ​ កើន​ឡើង​ជាង​៣​ភាគរយ

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដា​រ ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ​ រដ្ឋ​ប្រមូល​ចំណូល​បាន​ចំនួន​៩០១៥.០៨​ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​២២២៥.៩៥​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​៧៨.១០​ភាគរយ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែក​ញ្ញា​និង​ត្រីមាស​ទី​៣ និង​ទិសដៅ​ដែល​ត្រូវ​អនុវត្ត​បន្ត​នៅ​ថ្ងៃ​ទី​១២​តុលា លោក គង់​ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា ​ចំណូល​ពន្ធអាករ​នៅ​ក្នុង​ត្រីមាស​ទី​៣​នេះ ​មានការ​កើន​ឡើង​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​កន្លងទៅ​កើន​ឡើង​៣២៥.២៧​ប៊ី​លាន​រៀល​ស្មើនឹង​៨០.៣១​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​៣.៧១​ភាគរយ​។ លោក​បាន​បន្ត​ថា​ ប៉ុន្តែ​សម្រាប់​ខែ​កញ្ញា​ឆ្នាំ​២០២០​ បើ​ធៀប​ទៅ​នឹង​ខែ​កញ្ញា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​ឃើញ​ថា​ មានការ​ថយចុះ​។

​លោក​បាន​លើក​ឡើង​របាយការណ៍​មក​បញ្ជាក់​ថា ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០២០​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​បានតែ​៧៥៤.២០​ប៊ី​លាន​រៀល​ស្មើនឹង​១៨៦.២២​លាន​ដុល្លារ​អាមេរិក​នៃ​ផែនការ​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១៩​ថយ​ចុះ​ចំនួន​១៧៤.០៥​ប៊ី​លាន​រៀល​ស្មើនឹង​៤២.៩៨​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​១៨.៧៥​ភាគរយ​។

​លោក គង់ ​វិបុល ​បាន​មានប្រសាសន៍ថា​ ឥទ្ធិពល​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​បាន​បង្ហាញ​នូវ​សញ្ញា​និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​ចំណូល​ពន្ធ​ជាពិសេស​ប្រភេទ​ពន្ធ​ និង​វិស័យ​សំខាន់ៗ​នានា​នៅ​ក្នុង​ត្រីមាស​ទី​៣​នេះ​។ លោក​បាន​ក្រើនរំលឹក​ដល់​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់ ​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​អគ្គនាយកដ្ឋាន​គយ​និង​ពន្ធដារ​និង​អន្តរក្រសួង​ស្ថាប័ន​ ដែល​បាន​ដាក់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព​និង​តម្លាភាព​ ដល់​ការ​ប្រមូល​ពន្ធ​និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​ថា ​ទោះបី​ជា​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​ដែល​ជះឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​១៩​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ ត្រូវ​បន្ត​ពង្រឹង​ផែនការ​សកម្មភាព​បន្ថែម​ និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍​បន្ទាន់​របស់​រាជរដ្ឋាភិបាល ​ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ​វិស័យ​អាកាសចរ​ភាគ​ថៃ​កសិកម្ម​និង​ការរៀបចំ​សត្វ​និង​វិស័យ​កម្មន្តសាល​ទូទៅ​និង​ធានា​នូវ​វិធានការ​អន្តរាគមន៍​នានា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច៕​
អត្ថបទ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៧ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣១ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម