BREAKING NEWS
Search

អត្រាមរណភាពជំងឺកូវីដនៅអាហ្សង់ទីនកើនឡើងក្នុងចំណោមមនុស្សដែលមានអាយុលើ៦០ឆ្នាំ

ក្រសួងសុខាភិបាលបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អត្រាមរណភាពរបស់ប្រទេសអាហ្សង់ទីនចំពោះអ្នកជំងឺកូវីដដែលមានអាយុលើសពី៦០ឆ្នាំគឺកើនឡើងរហូតដល់ទៅ១០,៥ភាគរយឯណោះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី Carla Vizzotti បានប្រាប់សន្និសីទសារព័ត៌មានមួយថា អត្រាមរណភាពនេះគឺខ្ពស់ជាងអត្រាមរណភាពជាមធ្យមនៅទូទាំងប្រទេសដែលមាន១,៩ភាគរយ។

អត្រាមរណភាពដោយសារជំងឺកូវីដគឺមានការកើនឡើងខ្លាំងបើគិតជាអាយុរបស់អ្នកជំងឺបែបនេះក៏ដូចជាលក្ខខណ្ឌសុខភាពដែលមានពីមុនផងដែរ។

បើប្រៀបធៀបជាមួយប្រទេសដទៃទៀតដែលមានករណីស្រដៀងគ្នានេះ លោកស្រី Vizzotti បាននិយាយថា ភាពខុសគ្នារវាងអាហ្សង់ទីននិងប្រទេសទាំងនោះគឺថា ការផ្ទុះឡើងរបស់ពួកគេបានកើតឡើងក្នុងរយៈពេលដ៏ខ្លីហើយពួកគេមានប្រព័ន្ធសុខាភិបាលរឹងមាំជាងមុន។

ចាប់តាំងពីបានរកឃើញករណីកូវីដដំបូងរបស់ខ្លួននៅថ្ងៃទី៣ខែមីនា ប្រទេសអាហ្សង់ទីនបានរាយការណ៍ថាមានករណីឆ្លងចំនួន២៦៨,៥៧៤ករណីនិងមានអ្នកស្លាប់៥,២១៣នាក់៕

ចុចអាន៖ អភិបាលរដ្ឋ Sao Paulo ធ្វើតេស្តវិជ្ជមានកូវីដ១៩

ចុចអាន៖ កូវីដ១៩៖ ត្រឹម២៤ម៉ោងចុងក្រោយប្រេស៊ីលមានអ្នកស្លាប់១,៤៣៧នាក់និងអ្នកឆ្លង៥៧,១៥២នាក់

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua