កងទ័ព​ឈរជើង​ការពារ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ​ម្នាក់ ជាន់​មីន​ស្លាប់​ ខណៈ​ដើរ​ល្បាត​

​ភ្នំពេញ ៖ កងទ័ព​យើង​ម្នាក់ ដែល​ឈរជើង​ការពារ​នៅ​ទិស​ប្រាសាទព្រះវិហារ បាន​ជាន់មីន​ស្លាប់ ខណៈ​ដើរល្បាត​នៅក្នុង​ព្រៃ​ តាម​បណ្តោយ​ព្រំដែន កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​នាយទាហាន​យើង ដែល​បាន​ជាន់មីន​ស្លាប់​នោះ​ឈ្មោះ ព្រឹន្ទបាលឯក ជិន ហាត់ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា​។

​លោក ហេង រតនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នៅ​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ យ៉ាង​នេះ​ថា “​សូម​សំដែង​មរណទុក្ខ ​និង​សោកស្ដាយ ​ដែល​កងទ័ព​នៅ​ទិស​ប្រាសាទព្រះវិហារ បាន​ទទួល​ពលី​ក្នុង​បេសកកម្ម​ដើរ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ជាន់​គ្រាប់មីន​សល់​ពី​សម័យ​សង្គ្រាម​ កាល​រសៀល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ! សូម​វិញ្ញាណក្ខន្ធ​របស់​លោក​ព្រឹន្ទបាលឯក ជិន ហាត់ បាន​ទៅកាន់​ឋាន​បរមសុខ​កុំបីឃ្លៀងឃ្លាត​ឡើយ​”៕

អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114