ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​ល្បុក្កតោ​កម្ពុជា​ បាន​មេដាយ​មាស​១​ហើយ

កីឡាករ យ៉ង់ ម៉េង​លី ដែលជា​កីឡាករ​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា លើ​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ប្រពៃណី​ហ្វីលីពីន​Arnis បានទទួល​មេដាយមាស ០១ គ្រឿង​ហើយ ​នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ​នេះ ក្នុងការ​ប្រកួត​កីឡា​SEA Games 2019​នៅ​ប្រទេស​ហ្វីលីពីន។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ប្រាប់​ពី​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​មក​ថា កម្ពុជា​ដណ្ដើមបាន​មេដាយមាស ១ គ្រឿង​ហើយ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ដោយ​កីឡា​គុន​ល្បុក្កតោ​។​

កីឡាករ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី គឺជា​អ្នក​យក​បាន​មេដាយ​មាស​ដំបូង​គេ សម្រាប់​ប្រទេស​កម្ពុជា​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ។​

គូរ​បញ្ជាក់​ថា នេះ​គឺជា​មេដាយ​ទី​១០​របស់​កម្ពុជា ក្រោយ​បើ​ការប្រកួត​ផ្លូវការ​រយៈពេល ២​ថ្ងៃ ។ សរុប​ជា​បណ្ដោះអាសន្ន​ពេលនេះ កម្ពុជា​ទទួល​បាន​មេដាយ​សរុប ១០​គ្រឿង រួមមាន​មេដាយ មាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ៦៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114