ទ្រី​យ៉ា​ត្លុង​កម្ពុជា​៥​រូប ​ចេញទៅ​ចូលរួម​ការប្រកួត​កីឡា​ជើងឯក Asian Cup​ នៅ​ថៃ​

​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នៅ​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ថ្នាល​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជើងឯក Asian Cup ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត Rayong ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២១​ ដល់​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

លោក​ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​និយាយ​ថា ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជើងឯក Asian Cup នៅ​ប្រទេស​ថៃ​ចំនួន​៧​រូប រួមមាន លោក ចេង ចាន់​ដា​រ៉ា ប្រតិភូ លោក អៀ តារា គ្រូ​ប​ង្វិ​ក កីឡាករ អ៊ួ​ង លី​ម៉េង កីឡាករ សុខ សំណាង កីឡាករ ចេង សុវណ្ណ​បញ្ញា​សិ​ដ្ឋ កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ផល ស្រី​ភួង ការិនី។​

លោក​បាន​បន្តថា ការប្រកួត​ខាងលើ​មាន​ប្រទេស​ចូលរួម​ជាង​១០​ប្រទេស ហើយ​កាល​ឆ្នាំ​២០១៩ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​កីឡាករ​ថ្នាល​ល្អ​របស់​យើង​មាន​១​រូប ទទួល​បាន​ចំណាត់​លេខ​៤។ សម្រាប់​ការ​ប្រកួត​លើក​នេះ ភាគី​ថៃ​ជួយឧបត្ថម្ភ​ការ​ស្នាក់នៅ ហូបចុក ចំណែក​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ឧបត្ថម្ភ​ប្រាក់​ហោប៉ៅ រីឯ​សា​ហ៊ុយ​សហព័ន្ធ​ជា​អ្នក​ទទួលបន្ទុក។​

គួរ​បញ្ជាក់​ថា កីឡា​ទ្រី​យ៉ា​ត្លុង គឺជា​ប្រភេទ​កីឡា​ដែលមាន​៣​ប្រភេទ​កីឡា​បញ្ចូល​គ្នា គឺ​ហែល​ទឹក ប្រណាំង​កង់ និង រត់ប្រណាំង៕


​អត្ថបទ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114