អ្នកជំនាញបន្ទោសថា ស្ថាប័នព័ត៌មានកំពុង​បន្ថែម​​ការថប់បារម្ភដល់ពលរដ្ឋ

ក្នុងន័យ​ថា​ព័ត៌មាន​កំពុងកេងយក​ចំណេញ លើការបំភ័យ​ពលរដ្ឋ ប្រធានសមាគមសុខភាពសាធារណៈនៃប្រទេសអូស្រ្តាលី លោក Terry Slevin បាននិយាយថា ការឆ្លើយតបរបស់សាធារណៈជនចំពោះការផ្ទុះឡើងនៃជំងឺនេះគួរតែសិក្សាឡើងវិញ។

លោកបានមានប្រសាសន៍ថា « ការធ្វើបច្ចុប្បន្នភាពព័ត៌មានយ៉ាងរហ័សស្ទើរតែមួយម៉ោងម្តងដែល​ផ្តោតតែ​ករណីស្លាប់និងតួលេខឆ្លង ហាក់ដូចជាចេតនាបង្ហាញពីការផ្ទុះដ៏ធំមួយធ្វើឱ្យ​គ្រប់គ្នា​មានអារម្មណ៍​ថា​មេរោគដែលបង្កគ្រោះថ្នាក់ដល់ជីវិតកំពុងកើតឡើងនៅទីនេះក្បែរពួកគេតែម្តង!»

លោកបន្តថា ប្រជាជនកំពុងតែមានអារម្មណ៍ថប់បារម្ភរួចទៅហើយដែល​ជាមួយព័ត៌មាន​បន្ថែម​ពួកគេកាន់តែ​ថប់បារម្ភខ្ពស់នឹងមានអារម្មណ៍ថារងការគំរាមកំហែង ។

លោកថា ជាមួយនិងព័ត៌មាន​មានប្រយោជន៍​ដូចជា ការហាមឃាត់​រឹតត្បិត​ការ​ធ្វើដំណើរ ឬវិធានការណ៍ការពារខ្លួនឯង គេគួរតែបន្ថែម​ព័ត៌មាន​ត្រឹម​ត្រូវ​ណាដេលនាំដល់ភាំពជឿជាក់ក្នុងការ​បង្កើតសុវត្ថិភាព​រស់នៅ​និងប្រុងប្រៀបបានល្អជាជាងកលោហល។

ប៉ុន្មានសប្តាហ៍បន្ទាប់ពីមេរោគនេះត្រូវបានរកឃើ​ញ បណ្តាអ្នកជំនាញបាននិយាយថា ទិន្នន័យមិនពេញលេញពីប្រទេសចិន កំពុងដាក់កម្រិតបង្អាក់សមត្ថភាពរបស់ពួកគេ ក្នុងការយល់ពីវិរុសនេះ ។
លោក Bill Rawlinson អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែមរបស់UALA ជឿថា គ្រប់គ្នា​គួរតែមានអារម្មណ៍សុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្នខ្ពស់។

សាស្ត្រាចារ្យ Rawlinson បានសង្កត់ធ្ងន់ថាថា“ វាឆាប់ពេកក្នុងដែលយើង​ព្រម​ដកដង្ហើមធំអស់សង្ឃឹម!​ហើយ​វាអស់សំណើចដែលយើង ជឿ​លើព័ត៌មាន​មិនជឿលើមន្ត្រី​ដែលកំពុង​ស៊ូនឹង​ការងារ​ដ៏លំបាកលំបិន” ។

លោកថា សញ្ញាថមថយ បានកើតមានហើយ ​បើមើលលើ ករណីឆ្លង​ដែល​ថយតួលេខពីប្រទេសចិន។ លោកថាពលរដ្ឋ មាន​ការថប់បារម្ភជាស្រេចហើយ​មុនកូរ៉ូណាមកដល់ ពួកគេ​មិនគួរណា​ត្រូវជាន់បន្ថែម​ដោយ​ការកេងចំណេញ​ទៀតនោះទេ។

ប្រទេសជាច្រើន​រួមទំាងហ្ចេសប៊ុកផងកំពុងតែដុតដៃជើងក្នុងការបង្ក្រាបព័ត៌មាន​ក្លែងក្លាយនិងព័ត៌មាន​ដេលមាន​ចរិតបំភ័យបំភន្ត ប្រការនេះ​ធ្វើឱ្យចរាចរណ៍ព័ត៌មាន​អនឡាញធ្លាក់ចុះ​ដោយ​ភាពយឺតយ៉ាវក្នុងការ​អនុញ្ញាត្តិបញ្ជុន​ទៅដល់អ្នកមើល។​

អ្នកជំនាញថា គេគួរតេមាន​វិធានការណ៍ច្រើនជាងនេះទៀត​ទៅលើមជ្ឈដ្ឋានផ្សព្វផ្សាយទំាងនោះ ។

សាយ​ពេជ្រ​