អូស្ត្រាលីឱ្យបើកកន្លែងហាត់ប្រាណនិងហាងកែសម្ផស្សឡើងវិញថ្ងៃនេះ
BREAKING NEWS
Search

អូស្ត្រាលីឱ្យបើកកន្លែងហាត់ប្រាណនិងហាងកែសម្ផស្សឡើងវិញថ្ងៃនេះ

ភោជនីយដ្ឋានព្រមទំាង​ហាង​កាហ្វេនានា​ត្រូវបានគេជំរុញឱ្យបើកឡើងវិញនៅទីក្រុង​ Canberra ចាប់ពីថ្ងៃពុធនេះ ដោយ​អាចបម្រើអតិថិជនបានរហូតដល់ ២០ នាក់រួមពេលជាមួយ​បណ្តា
ហាងថែរក្សាសម្ផស្សនិងកន្លែងហាត់កីឡាផង។

អូស្ត្រាលី​ទទួលបាន​រយៈពេលបីសប្តាហ៍ហើយនៃការ«គ្មានតួលេខឆ្លងរោគកូវីដបន្ថែម»។

កន្លែងហាត់ប្រាណ ហាងកែសម្ផស្សនិងហាងម៉ាស្សានឹងស្ថិតក្នុងចំណោមអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញខណៈដែល ACT បានប្រកាសពីផែនការស្តារសេដ្ឋកិច្ច​ឡើងវិញពេញលេញរបស់ខ្លួនសម្រាប់ខែមិថុនា​ខាងមុខនេះ។

នៅក្នុងការចេញផ្សាយផែនការរបស់ខ្លួនរដ្ឋាភិបាលអូស្ត្រាលី​ហាក់បានបង្ហាញដំណាក់កាលដំបូងនៃការបន្ធូរបន្ថយការរឹតបន្តឹងដែលមាន​បែងចែកជាពីរផ្នែក។

ផ្នែកទី ១  គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ហើយ​ដំណាក់កាលទី ២ គ្រោងធ្វើនៅថ្ងៃទី ១៩ ខែមិថុនាដរាបណាតំបន់នានានៅតែបន្តទប់ស្កាត់បានការឆ្លង​វីរុស។

ចាប់ពីចុងសប្តាហ៍នេះ ការជួបជុំគ្នារហូតដល់ ២០ នាក់នឹងត្រូវបានអនុញ្ញាតដរាបណាការគម្លាត​សង្គមត្រូវបានអនុវត្តិ។

នោះមានន័យថាកន្លែងបដិសណ្ឋារកិច្ចអាចអនុញ្ញាតឱ្យមនុស្សរហូតដល់ ២០ នាក់ក្នុងមួយកន្លែង ឬច្រើនជាងនេះប្រសិនបើពួកគេមានកន្លែងទំនេរធំ។

មនុស្ស ២០ នាក់ក៏អាចចូលរួមពិធីមង្គលការ ពិធីបុណ្យសពអាចទទួលរហូតដល់ ៥០ នាក់។

ទីធ្លាសាធារណៈផ្សេងៗទៀតរួមទាំងកន្លែងបោះជំរុំក៏នឹងអាចបើកដំណើរការឡើងវិញផងដែរ ខណៈក្រុមកីឡាទាំងក្នុងផ្ទះនិងក្រៅនឹងត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំគ្នាជាក្រុមចំនួន ២០នាក់។ ចម្រើន​តារា​